សិស្សពីវិទ្យាល័យខេត្តសៀមរាប ប្រកួតដណ្តើមបានលេខ ១ ឈ្នះសិស្សសាលា ប៊ែលធី អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការប្រកួតនាថ្ងៃនេះ គឺរវាងសិស្សានុសិស្សពីសាលា ប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ ជាក្រុមស្រប និង វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង ពីខេត្តសៀមរាប ជាក្រុមបដិសេធ។

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គផ្តាច់ព្រ័ត្រនេះ លើប្រធានបទ៖ យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធម៌ជាពលរដ្ឋល្អ ដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ។

កម្មវិធីនេះ ត្រូវបានដាក់ពិន្ទុ ដែលមានគណៈកម្មការ
មកពីក្រសួង ស្ថាប័ន វិស័យឯកជន និងអង្គការដៃគូ ដើម្បីវាយតម្លៃ ផ្តល់ពិន្ទុយ៉ាងសុក្រិត និងយុត្តិធម៌ដល់បេក្ខជនទាំង២ក្រុម។

ប្រធានបទវគ្គផ្តាច់ព្រ័ត្រ៖ យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធម៌ជាពលរដ្ឋល្អ ដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ។

គណៈកម្មការទាំងនោះ រួមមាន ព្រះភិក្ខុ គូ សុភាព លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ សាស្ត្រចារ្យ ណាត់ ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA លោក សំហេងបូរ៉ា សមាជិកក្រុមប្រឹក្សាភិបាល មូលនិធិម៉ានី និងលោកស្រី សាយ៉ា លីឆដា អ្នកដឹកនាំវ័យក្មេង កម្មវិធី Obama Foundation ៕