Coca Cola ខាតលុយជិត ២០០ លានដុល្លារ ក្រោយផ្អាកអាជីវកម្មនៅរុស្ស៊ី

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Coca Cola បាន​ប្រកាស​ការ​ខាតបង់​ដ៏​សំបើម​មួយ​គឺ គិត​ត្រឹម​រយៈពេល​ ៦ ខែ​តំបូង​នៃ​ឆ្នាំ ២០២២ ពួកគេ​បាន​បាត់បង់​ថវិកា​ប្រមាណ​ ១៩៥ លាន​ដុល្លារ ហើយ​អាច​នឹង​បន្ត​ខាតបង់ ៨២ លាន​ដុល្លា​ថែម​ទៀត​ ដោយសារ​ការ​ផ្អាក​អាជីវកម្ម​នៅ​រុស្ស៊ី។ នេះបើ​តាម​ការ​ចុះផ្សាយ​ពី RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួស​រំលឹក​ដែរ​ថា តាំងពី​ដើមមក​រុស្ស៊ី​គឺ​ជា​ទីផ្សារ​ចំបង​មួយ​សម្រាប់​ក្រុមហ៊ុន Coca Cola HBC មុន​ពេល​ពួកគេ​ប្រកាស​ចូលដៃ​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ដទៃទៀត​ក្នុង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី ដោយ​បញ្ឈប់​កា​ធ្វើ​អាជីវកម្ម​នៅ​ទីនោះ។

បើ​គិត​ត្រឹម​ថ្ងៃទី ០១ ​កក្កដា​កន្លង​ទៅ ផលចំណេញ​របស់​ក្រុមហ៊ុន​ Coca Cola បាន​ធ្លាក់ចុះ​រហូត​ដល់ ៣៤% បើធៀប​នឹង​ឆ្នាំទៅ៕