លោក ហ៊ុន ម៉ាណែត៖ កម្ពុជាប្រកាន់ជំហរមិត្តភាពជាមួយគ្រប់ប្រទេសទាំងអស់

សង្គម​ និង​សេដ្ឋកិច្ច

នៅពីមុខវត្តមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងអ្នកចូលរួមជាច្រើននាក់ ពិធីសម្ពោធរោងចក្រដំឡើងរថយន្ត Ford នៃក្រុមហ៊ុន RMA(Cambodia) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត ដែលជាមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍ច្រើនជាងគេក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ជុំវិញជំហររបស់ប្រទេសនេះ នៅចន្លោះនយោបាយភូមិសាស្ត្រនៃមហាអំណាចចិន និងអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូឃ្លីបជិត១០នាទី ដែលទើបតែបង្ហោះលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ សីហាម្សិលមិញ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ឡើងវិញបន្ថែមពីលើរដ្ឋធម្មនុញ្ញដែលបានចែងពីអព្យាក្រឹតភាពស្រាប់ថា កម្ពុជាមិនមានប្រយោជន៍អ្វីទៅរើសយកប្រទេសណាមួយ ហើយចោលប្រទេសណាមួយផ្សេងទៀតទេ។

សូមស្តាប់ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត៖