កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីកើនខ្ពស់មិនធ្លាប់មាន តាំងពីបើកច្រកព្រំដែនឡើងវិញ

អន្តរជាតិ

កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ហក់ឡើង​ខ្ពស់​មិន​បំផុត​នៅ​ក្នុង​ឆ្នាំ​នេះ សម្រាប់​ត្រីមាស​ទី ២ ដែលបាន​ជួយរុញច្រាន​​សេដ្ឋកិច្ច​​កើនឡើង​យ៉ាង​ឆាប់​រហ័ស គឺ​ដោយសារ​ការ​ពង្រីក​តម្រូវការ​ក្នុង​ស្រុក និង​ការ​នាំចេញ​ទំនិញ​ជាច្រើន។ នេះបើតាមចុះផ្សាយដោយសារព័ត៌មាន CNBC ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតិ​ផលិតផល​ក្នុងស្រុក​សរុប GDP ពី​ខែមេសា ដល់​មិថុនា ​បាន​បង្ហាញ​ថា មាន​ការ​កើនឡើង ៨,៩% បើ​ធៀប​នឹង​ឆ្នាំ​នេះ ខណៈដែលធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី បាន​ព្យាករ អាច​កើន​ត្រឹម​ ៦,៧% នៅ​ត្រីមាស​ទី ២ នេះ។​

បើ​សង្កេត​ឲ្យ​មែនទែន​ទៅ ​សេដ្ឋកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី ​គឺ​កំពុង​ដើរលើផ្លូវ​ដ៏​រឹងមាំ​មួយ ជាមួយ​នឹង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស តាំងពី​ប្រទេស​មួយ​នេះ​ប្រកាស​បើក​ច្រកព្រំដែន​ឡើងវិញ​កាលពី​ខែមេសា។

ដោយឡែក ធនាគារកណ្ដាល Bank Negara Malaysia (BNM) វិញ​បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០២២ សរុប អាច​នឹង​ឡើង​ពី​ចន្លោះ ៥,៣ ទៅ ៦,៣%៕