ចិនផ្ដួលអាមេរិក និងអឺរ៉ុប ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ ASEAN នៅត្រីមាសទី ១

អន្តរជាតិ

ក្នុង​រយៈពេល ៤ ខែ​តំបូង​នៃ​ឆ្នាំ ២០២២ ប្រទេស​ចិន​នៅ​តែ​បន្ត​គ្រងតំណែង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​សម្រាប់​តំបន់ ASEAN ជាមួយ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​បរទេស​សរុប​របស់​ចិន​មាន ១៤,៦% ខណៈ​អឺរ៉ុប​ឈរ​លេខ ២ និង​អាមេរិក​នៅ​លេខ ៣។ នេះបើយោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ Global Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំណើនពាណិជ្ជកម្ម​ ចិន និង​អាស៊ាន​គិត​ត្រឹម​ខែមករា ដល់​មេសា​មាន​សរុប ១,៨៤ ទ្រីលាន​យ័ន ឬ​ប្រមាណ ២៧៤,៥ ពាន់​លាន​ដុល្លារ​ កើន​ឡើង ៧,២% បើ​ធៀប​នឹង​ឆ្នាំ​ទៅ។

ដោយឡែក សម្រាប់​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២២ វិញ ស្ថិតិ​នាំចេញ និង​នាំចូល​រវាង​ចិន និង​អាស៊ាន​បាន​កើនឡើង​ដល់ ១,៣៥ ទ្រីលាន​យ័ន កើន ៨,៤% បើ​ធៀប​នឹង​ឆ្នាំ​ទៅ ហើយ​ក្នុង​ចំណោម​ការ​ជួញដូរ​រវាង​ចិន និង​បរទេស​ទាំងអស់ អាស៊ាន​មាន​ចំណែក ១៤,៤%។

សូមជម្រាប​ដែរ​ថា ចិន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​​ ASEAN ទាំងមូល ជាលើក​ដំបូងនៅ​ឆ្នាំ ២០២០ ប៉ុន្តែ​បើ​មើល​ឲ្យ​មែនទែន​ទៅ ចិន​គឺ​ជា​ដៃគូពាណិជ្ជកម្មធំ​បំផុត​ជាមួយ​សមាជិក ASEAN មួយ​ចំនួន​តាំងពី​ឆ្នាំ ២០០៩ មកម៉្លេះ៕