ថៃបន្ថែមរថភ្លើងពីរទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី

អន្តរជាតិ

ថ្មីៗនេះ ផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) បានបន្ថែមរថភ្លើងចំនួនពីរទៀត ទៅលើផ្លូវ Bangkok-Padang Besar និងត្រលប់មកវិញ ដែលបានចាប់ផ្តើមដាក់ឱ្យដំណើរការពីថ្ងៃព្រហស្បតិ៍ ដើម្បីជួយសម្រួលដល់អ្នកធ្វើដំណើរ ដែលមានបំណងទៅលេងប្រទេសម៉ាឡេស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកមជ្ឈមណ្ឌល់ទំនាក់ទំនងសារធារណ:របស់ SRT លោក Ekarat Sriarayanphong បាននិយាយថា ការដាក់ឱ្យដំណើរការនេះ មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ភាគខាងត្បូង ប្រទេសថៃ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថាការណ៍កូវីដ-១៩ បានបន្ធូរបន្ធយការរឹងបន្តឹង ទៅលើការធ្វើដំណើរនៅព្រំដែនថៃ-ម៉ាឡេស៊ី ។

លោក Ekarat បានបន្ថែមទៀតថា ជាមួយនឹងការបន្ថែមរថភ្លើងទាំងពីរនេះ បានធ្វើឱ្យ SRT ឥឡូវនេះ ដំណើការរថភ្លើងសរុបចំនួន ២០០ គ្រឿង ក្នុងមួយថ្ងៃ ដោយ ៣៦ គ្រឿង ដំណើរការលើផ្លូវភាគខាងជើង , ៤៦ គ្រឿង ដំណើរការលើផ្លូវភាគឦសាន , ២៤ គ្រឿង ដំណើរការលើផ្លូវភាគខាងត្បូង , ២៤ គ្រឿង នៅលើផ្លូវភាគខាងកើត , ៣៤ គ្រឿង នៅលើផ្លូវ Mahachai និង ៨ គ្រឿង នៅលើផ្លូវ Mae Klong ។

គួរឱ្យដឹងថា នៅថ្ងៃទី ១៥ ខែកក្កដា SRT បានបន្ថែមរថភ្លើងចំនួន ៤ ទៀត ទៅលើផ្លូវតភ្ជាប់ Hat Yai-Padang Besar ដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកដំណើរ នៅ Hat Yat ដើម្បីទៅលេងប្រទេសម៉ាឡេស៊ី ៕