ឧកញ៉ា គីម ហ៊ាង សុខចិត្តបោះបង់តំណែងជាច្រើន ដើម្បីផ្តោតលើបុរី វិមានសំណាង ១០០%

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង ស្ថាបនិក ​និង​ជា​អគ្គនាយក​បុរី វិមានសំណាង ​យល់​ថា​​ពេល​ខ្លះ​តំណែង​ច្រើន​ពេក ការងារច្រើនពេក ល្អ​តែ​មើល​នោះ​ទេ ដូច្នេះ​​ពេល​នេះ​លោក​សុខចិត្តបោះបង់តំណែងជាច្រើន ​​ដើម្បី​ផ្តោត​លើ​​​តែ​​បុរីលំដាប់អភិជន វិមានសំណាង ដែលលោកនិងភរិយា បាន​​ដាក់​ទុន​ ១០០%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់​បុរី​លំដាប់​អភិជន​​រូប​នេះ​ បាន​​រៀបរាប់​​លើ​​ហ្វេសប៊ុក ​​កាលពី​ទី​០៩ ខែ​សីហា ឆ្នាំ​២០២២​ ​ថា ១)តួរនាទីជា CEO របស់ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត គឺលោក​នឹងឈប់ប្រើ ដោយកំពុងប្រគល់​ការងារ​ឱ្យ​​ថ្នាក់​ក្រោមបណ្តើរៗ ២)តួនាទីជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គឺលោក​ប្រើ​ក្នុងឆ្នាំ ២០១៥ ដល់ ២០១៨ តែប៉ុណ្ណោះ ៣)តួរនាទីជា Regional Operating Principal ឬប្រធាន KW Cambodia ក៏លោក​កំពុងរកអ្នកមកជំនួស ៤)តំណែងច្រើនពេក ការងារច្រើនពេក ល្អតែមើលទេ ៥)បុរី វិមានសំណាង គឺជាគម្រោង​អភិវឌ្ឍន៌វីឡាប្រណិត លំដាប់អភិជន ដ៏ធំបំផុតមួយ ដែលលោក​ និងភរិយា ដាក់​ទុន ១០០% ដូច្នេះលោក​ត្រូវផ្តោតលើគំរោងនេះ ១០០%។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងភរិយា​លោកជំទាវឧកញ៉ា គង់ សំណាង ទើប​តែ​សម្ពោធ​ការិយាល័យ​លក់ និង Showroom បុរី វិមានសំណាង ជាផ្លូវការ កាលពី​ថ្ងៃ​អាទិត្យ​ ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​មាន​អ្នក​មុខ​អ្នកការ រួម​ទាំង​អ្នក​ឧកញ៉ា និង​ឧកញ៉ា ដល់​ទៅ ១០០​រូប ក៏​បាន​ចូល​រួម​អបអរ​សាទរ​រូប​លោក​​​ផង​ដែរ។

សូមបញ្ជាក់​ផង​ដែរ​ថា បុរី វិមានសំណាង ជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕

សូមទស្សនាវីដេអូខាងក្រោម៖