អ្នកនាង ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធី និងការផ្សាយរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន បង្ហើបពីអត្តចរិត និងឥរិយាបថរបស់ថ្នាក់ដឹកនាំស្ថាប័នរបស់ខ្លួន អំពីភាពសាមញ្ញជាមួយកាយវិការស្និទ្ធស្នាលមួយបុគ្គលិកដោយមិនប្រកាន់ខ្លួន បើទោះបីជាឋិតនៅក្នុងតំណែងកំពូលរបស់ស្ថាប័ននិងមានងារជាឧកញ៉ាក៏ដោយ។
ថ្នាក់ដឹកនាំដែលអ្នកនាង ទូច បុប្ផា កោតសរសើរនិងបង្ហាញជាសាធារណៈតាមបណ្តាញសង្គមនាពេលនេះ គឺឧកញ៉ា លី ឆូកឆៃ កូនប្រុសទី៤ អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថាបនិក ក្រុមហ៊ុន វ៉ាយ.អិល.ភី.គ្រុប ជាម្ចាស់ស្ថានីយទូរទស្សន៍ ភីអិនអិន និងជាមហាសេដ្ឋីលំដាប់កំពូលនៅកម្ពុជាដ៏មានសក្តានុពល។
តាមសំណេរលើហ្វេសប៊ុក អ្នកនាង ទូច បុប្ផា បានសរសើរពីភាពសាមញ្ញរបស់ឧកញ៉ា លី ឆូកឆៃ ៣ចំណុច រួមមាន ទី១-មេមិនដែលអោយហៅងារ ឧកញ៉ា ទី២-មេមិនដែលបង្ខំអោយផឹកស្រា និងទី៣-មេ តែងមកធ្វើការមុនបុគ្គលិកធម្មតា។
សូមជម្រាបថា ឧកញ៉ា លី ឆូកឆៃ គឺជាអគ្គនាយកស្ថានីយទូរទស្សន៍ ភីអិនអិន ដែលជាថ្នាក់ដឹកនាំវ័យក្មេងមួយរូប ទទួលការគោរពស្រឡាញ់ និងកោតសរសើរពីភាពជាអ្នកដឹកនាំបុគ្គលិក និងជាសហគ្រិនជំនាន់ក្រោយដ៏មានសមត្ថភាព និងមានការអប់រំជ្រៅជ្រះ ក្នុងការដឹកនាំសកម្មភាពធុរកិច្ចរបស់ឪពុកបង្កើត អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលវិនិយោគក្នុងពហុវិស័យ ខណៈបច្ចុប្បន្នលោកជាប្រធានសមាគមឧកញ៉ានៅកម្ពុជា៕