សរុប​ព្រឹត្តិការណ៍​អាជីវកម្ម​សំខាន់ៗ​នៅ​សប្តាហ៍​នេះ

អាជីវកម្ម

នៅ​សប្តាហ៍​នេះ មាន​ព័ត៌មាន​អាជីវកម្ម​ជាច្រើន​ដែល​បាន​កើត​ឡើង។ ព័ត៌មាន​ដ៏​គួរ​ឲ្យចាប់​អារម្មណ៍​បំផុត​គឺ​​គម្រោង​ផ្សារ​ទំនើប​អ៊ីអន​ទី ៣ កំពុង​លេច​រូបរាង ឈាន​ទៅ​បញ្ចប់​តាម​ការ​​គ្រោង​ទុក​នៅ​​ឆ្នាំ​ ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហាងកាហ្វេ​យីហោដ៏ល្បី​របស់​អាមេរិក Starbucks ក៏​បាន​ប្រកាស​​ពង្រីក​សាខាថ្មីមួយ​ទៀត​នៅ​ផ្លូវ ២០០៤ មានទីតាំងជាប់សាលាអន្តរជាតិ CIA FIRST (ទល់មុខបូរី អ័រគីដេ) ផ្លូវ ២០០៤ ភូមិ ស្លែងរលើង សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ។

Starbucks គឺជាហាងកាហ្វេប្រេនដ៏ល្បី​មួយរបស់អាមេរិកបង្កើតឡើងដោយលោក Howard Schultz ហើយ​ដែល​គេ​ដឹង​ថា​ជាប្រេនកាហ្វេ​យីហោ​សម្រាប់អ្នក​​ high-class។

ក្នុង​សន្និសីទ​ពី​វឌ្ឍនភាព​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​រៀបចំ​ឡើងនៅសប្តាហ៍នេះ បាន​បង្ហាញ​ពី​វឌ្ឍនៈភាព​រយៈពេល ៥​ ឆ្នាំ​។ ពីឆ្នាំ ២០១៧ ដល់ ២០២១ ក្រសួង​បាន​ចុះ​បញ្ជី​សហគ្រាស​អាជីវកម្ម​បង្កើតថ្មីមានចំនួន ៣,៩៥៣ មូលដ្ឋាន និងផ្តល់វិញ្ញាបនបត្រ​បន្តដំណើរការចំនួន ២,៧១២ មូលដ្ឋាន។

គិតមកដល់ខែតុលា ឆ្នាំ២០២១នេះ ក្រសួង​បាន​ចុះ​បញ្ជី​មូលដ្ឋានសហគ្រាសធុនតូច មធ្យម និង សិប្បកម្មសរុបមានចំនួន ៤៣,២៧៦មូលដ្ឋាន និង​បង្កើត​ការងារ​បាន​ចំនួន ៤៣៥,៩០៥ នាក់៕

ដោយឡែក​នៅ​សប្តាហ៍​នេះ​ ឧកញ៉ាញូស៍ក៏​បាន​ណែនាំភោជនីយដ្ឋានខ្មែរ​ ៣ កន្លែង ដែល​បម្រើ​អាហារសុវត្ថិភាព ​ច្នៃប្រឌិតម្ហូបអាហារថ្មីៗ ព្រមទាំងគិតដល់សុខភាពអ្នកបរិភោគ។ ភោជនីយដ្ឋានទាំង ៣ នោះរួមមាន ភោជនីយដ្ឋានអូក្រា ភោជនីយដ្ឋានមាតុភូមិ និងភោជនីយដ្ឋាន ផាកកាហ្វេ។

​ព័ត៌មាន​ផ្សេងៗ​ទៀត​​និង​លម្អិត​បន្ថែម សូមចុច​លីងខាងក្រោម​នេះ៖

រូបភាព​ថ្មី​ចុងក្រោយ​ ​ផ្សារទំនើបអ៊ីអន ៣ សាងសង់​ជិត​រួច ១០០%​ គ្រោង​បញ្ចប់ទាន់ផែនការ

រដ្ឋសម្រេចលើកលែងការស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់ជាសហគ្រាស ធុនតូច និងមធ្យម

មក​ដឹង​តម្លៃ​បន្ទប់ស្នាក់នៅ​​ប៊ូទិក​មួយ​កន្លែង ទើប​បើក​ថ្មី​ នៅ​ជិត​​ផ្សារអូឡាំពិក

Starbucks យីហោកាហ្វេអាមេរិក ពង្រីកខ្លួនបន្ថែមមួយសាខាទៀត​នៅ​ផ្លូវ ២០០៤

ស្ថានីយ​ប្រេង​ឥន្ធនៈ ២៦៥០ កន្លែង កំពុង​ដំណើរការ​ទូទាំង​ប្រទេស

តម្រូវ​​ចិត្ត​អតិថិជន សហគ្រិន​មួយដេ​រ​អាវ​ពាក់ក្រៅលក់​បាន ១៥ ដុល្លារទៅដល់ ៣៥ ដុល្លារ​

៥ ក្រុម​ឡើងទៅវគ្គបន្ត​​ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង ក្នុង​​ដំណើរ​ឆ្ពោះទៅ​​អភិវឌ្ឍ​អាជីវកម្មឌីជីថល

ត្រឹម​ឆ្នាំ ២០២១ សហគ្រាសធុនតូច មធ្យម និង សិប្បកម្មចំនួន ៤៣,២៧៦ មូលដ្ឋាន បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ឧស្សាហកម្ម

មិនទុកដីចោល ដាំ​ម្នាស់​ទឹក​ឃ្មុំ​កន្លះ​ហិកតា​ មួយ​រដូវ​ទទួល​បាន​ចំណូល​ ៣ លាន​ទៅ ៥ លាន​រៀល

ជំនួបឈុតធំ! ម្ចាស់ក្រុមហ៊ុនអាជីវកម្មជាង១៧០០ នឹង​ចូលរួម​ក្នុងមហា​​សន្និបាត BNI ប្រចាំឆ្នាំ ២០២២

ចង់សាកអាហារ​​សុវត្ថិភាព​គ្មាន​គីមី​ ភោជនីយដ្ឋាន​ខ្មែរ ៣ កន្លែង​​ ធានា​ម្ហូប​អាហារ​គិត​​សុខភាព​​អតិថិជន