តោះ! ទៅមើលទេសភាពដ៏ទាក់ទាញ “កោះស្តេច រីសត” របស់ឧកញ៉ា សួរ វីរៈ

ជុំវិញ​ឧកញ៉ា

កោះស្តេច រីសត ជាតំបន់រមណីយដ្ឋាន លក្ខណៈឯកជន​​ (Private) ដំបូង​គេ​បង្អស់​​នៅ​លើ​កោះ​ឆ្នេរដូង ស្ថិត​នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ កោះស្តេច រីសត ​​ទើប​តែ​បើក​ដំណើរ​ការ​ ​ថ្មីៗ​នេះ​ដែរ​ទេ កាលពី​ចុង​ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លក្ខណៈពិសេស​របស់ កោះស្តេច រីសត ​គឺ​ធ្វើ​ឱ្យ​​​ភ្ញៀវ​ទេសចរណ៍ ​​មាន​អារម្មណ៍​ស្រស់ស្រាយ ​​និង​រូមែនទិក ​​ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​កោះ ឆ្នេរសមុទ្រ កន្លែងគេង ទស្សនា​ទេសភាព​ព្រៃភ្នំ លេង​ហែលទឹក ​​ដើរ​កម្សាន្ត​តាម​ឆ្នេរ ជិះទូក ស្ទូចត្រី គយគន់​ថ្ងៃ​រះ និង​គយគន់ថ្ងៃលិច រួម​ទាំង​មាន​សកម្មភាព​សប្បាយៗ​ជា​ច្រើន​ទៀត។

កាន់តែពិសេសនោះ សម្រាប់ភ្ញៀវទេសចរណ៍​​ដែល​​​នៅ​រាជធានីភ្នំពេញ ​​អាច​ធ្វើ​ដំណើរ​ទៅ​មក​​ដោយ​មិន​ចាំបាច់​បើក​រថយន្ត​ដោយ​ខ្លួន​ឯងក៏​បាន អាច​​ទំនាក់ទំនង​ជិះ​ជាមួយ​នឹង​រថយន្ត VIP ​​របស់​ក្រុមហ៊ុន វីរៈ ប៊ុនថាំ ​​ទៅ​មក​​ដល់​កន្លែង​តែ​ម្តង ខណៈ​ដែល​ជើង​ធ្វើ​ដំណើរ​ពី ភ្នំពេញ ទៅ កោះស្តេច មាន​ម៉ោង ៨​ព្រឹក និង​ម៉ោង ២:៣០នាទី​រសៀល រីឯ​ពី​ កោះស្តេច មក ភ្នំពេញ មាន​ម៉ោង​ ៨​ព្រឹក និង​ម៉ោង ៣​​រសៀល។

គួរបញ្ជាក់ថា កោះស្តេច រីសត ​​ជា​តំបន់​​​រមណីយដ្ឋាន​លំហែ​​កាយ​មួយ​របស់​លោក​ឧកញ៉ា សួរ វីរៈ អគ្គនាយក​ក្រុមហ៊ុន វីរៈប៊ុនថាំ។ លោកឧកញ៉ា បានវិនិយោគលើតំបន់ Resort ប្រមាណ ៩ កន្លែងរួចមកហើយ ខណៈ​ដែលលោកគ្រោងនឹងពង្រីកតំបន់ទេសចរណ៍តាមរយៈ Resort បន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ លើ​វិស័យទេសចរណ៍នេះ បន្ថែមលើមុខជំនួញរបស់លោក លើវិស័យផ្សេងៗទៀត៕