ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង សហការជាមួយក្រុមហ៊ុនអន្តរជាតិ នាំយកសេវាកម្ម Cloud មកកាន់កម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ​(Royal Group) របស់​អ្នកឧកញ៉ា គិត ម៉េង​ បានចុះ​ហត្ថលេខា​លើកិច្ចសហប្រតិបត្តិ​ការ​ជាមួយ​ក្រុមហ៊ុន​ eCloudvalley ដែលជាដៃគូប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីផ្ដល់សេវា និងពង្រីកជំនាញសេវាកម្មក្លោដ (Cloud) នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង បានថ្លែង​ឱ្យដឹងថា នេះគឺជាព្រឹត្តិការដ៏សំខាន់មួយទៀត សម្រាប់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងវិស័យ ICT នៅកម្ពុជា។ ការចាប់ដៃគូជាមួយ eCloudvalley ដែលជាដៃគូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ដំបូងរបស់ក្រុមហ៊ុន Amazon Web Services និងការនាំយកជំនាញនេះមក បណ្តុះបណ្តាល ធនធាន​មនុស្សនៅកម្ពុជា សបញ្ជាក់ឱ្យឃើញពីបេសកម្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជួយពន្លឿនវឌ្ឍនភាព​ឌីជីថល​ឱ្យកាន់ឆាប់រហ័សនៅកម្ពុជា និងបង្ហាញ ពិភពលោកថា កម្ពុជាក៏មានធនធាន និងឧបករណ៍ឌីជីថល ដែលអាចដាក់ កម្ពុជាចូលទៅក្នុងផែនទីឌីជីថល ស្របទៅតាមផែនការយុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ច​ឌីជីថល​របស់កម្ពុជា។

លោក MP Tsai នាយកប្រតិបត្តិ eCloudvalley បានលើកឡើង​ផង​ដែរ​ថា ភាពជាដៃគូជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បង្ហាញថា eCloudvalley នឹងបន្តរក្សាការសន្យា សម្រាប់ការ ពន្លឿនការផ្លាស់ប្តូរឌីជីថល​នៅទូទាំងពិភពលោក។ ការដែលមានក្រុមការងារក្នុងស្រុក ដែលទទួលបានការគាំទ្រពីក្រុមការងារ​អន្តរជាតិ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ចំពោះអតិថិជន។ eCloudvalley មានកិត្តិយសក្នុងការសហការ​ជាមួយរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុន ដែលមានកិត្យានុភាពបំផុតនៅកម្ពុជា ដើម្បីពន្លឿនការផ្លាស់ប្តូរនៃ​វិស័យ​ឌីជីថល​ក្នុង ប្រទេសនេះ។ eCloudvalley នឹងផ្តល់ការបណ្តុះបណ្តាល ដើម្បីបង្កើតក្រុម​បច្ចេក​ទេស​ដល់បុគ្គលិកជំនាញ ក៏ដូចជា ចែករំលែកបទពិសោធន៍ cloud សកល ជាមួយទីផ្សារ ក្នុងស្រុក​ផង​ដែរ ដោយរួមគ្នាជាមួយ រ៉ូយ៉ាល់គ្រុប ជឿជាក់ថា សេវា cloud នឹងក្លាយជាកម្លាំងរុញច្រាន ការពន្លឿន ការផ្លាស់​ប្តូរវិស័យឌីជីថល ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ប្រឹក្សា Gartner បានដាក់ឈ្មោះ eCloudvalley ថាជាស្ថាប័នមួយ ក្នុងចំណោមក្រុមហ៊ុន១៦ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលផ្តល់សេវា cloud សាធារណៈ (Asia Pacific Representative Vendors of Public Cloud MSP) ហើយត្រូវ​បាន ChannelE2E ដែលជាក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា ដ៏ល្បីល្បាញមួយដែរ បានដាក់ចំណាត់ថ្នាក់​ជូនលេខ៦ ក្នុងចំណោមស្ថាប័នផ្ដល់សេវា កំពូលទាំង ១០០ក្នុងពិភពលោក។ eCloudvalley គឺជាដៃគូប្រឹក្សាយោបល់ដំបូងគេបង្អស់របស់ក្រុមហ៊ុន AWS នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមាន​វត្តមាន​នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និង​ប្រទេស​ធំៗ​មួយ​ចំនួន​​ដូចជានៅក្នុង ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី វៀតណាម ហុងកុង ចិន តៃវ៉ាន់ និងសហរដ្ឋអាមេរិក ផងដែរ៕