ប្រពន្ធ David Beckham រកស៊ីមិនសូវកាក់កប មានតែខាតបង់រាប់លានដុល្លារ

អន្តរជាតិ

ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ជា​ស្គាល់​ពី​គូស្វាមីភរិយា​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​គូ​លើ​លោក​គឺ David Beckham និង Victoria Beckham ដ្បិត​កាលពី​ប៉ុន្មាន​ខែ​មុន​ពួកគេ​ក៏​ទើប​នឹង​ក្លាយជា​ដន្លង​ជាមួយ​មហាសេដ្ឋី​អាមេរិក​មួយរូប​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​គឺ​មាន​អាជីវកម្ម​ជាច្រើន​រាប់​មិន​អស់ ប៉ុន្តែ​ជំនួញ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ Victoria Beckham ហាក់​ជួប​បញ្ហា​ជា​ញឹកញាប់​ ពោល​មិនសូវ​ទទួល​បាន​ជោគជ័យ​ហើយ​មានតែ​ខាត​បង់​ទៀត​ផង។

តួយ៉ាង ហាង​លក់​សម្លៀកបំពាក់​ទំនើប​របស់​លោកស្រី​គឺត្រូវបាន​រាយការណ៍​ថា កំពុង​មាន​បំណុល​រហូត​ដល់ ៦៤ លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​លក់​គ្រឿង Make Up វិញ គឺ​រកស៊ី​ខាត​លុយ​ជិត ៨ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២០។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី The Mirror។

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ក្រៅពីនោះ​ក៏​មាន​បំណុល​ប្រហែល ៣៤ លាន​ដុល្លារ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ថត​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន ហើយ​បើ​ទោះ​ជា​កំពុង​ជាប់​បំណុល​រាប់​លាន​ដុល្លារ​ក្ដី ក៏​ក្រុមហ៊ុន​ Victoria Beckham Beauty បាន​បង្ហើប​ថា ក្រុមហ៊ុន​នឹង​បន្ត​សម្ពោធ​ផលិតផល​ផ្សេងៗ​ទៀត​នៅ​ឆ្នាំ​នេះ៕