ស្ងាត់ៗ​ប្រជា​កសិករ​​នៅ​​ខេត្តសៀមរាប ប្រមូល​ផល​ផ្លែល្មើ​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ១៥ ហិចតា

អាជីវកម្ម

ដំណាំល្មើគឺជាដំណាំមួយប្រភេទ ដែលកន្លងមកមិនដែលធ្លាប់មាននៅក្នុងទឹកដីនៃខេត្តសៀមរាបនោះទេ។ ​ ប៉ុន្តែថ្មីៗ​នេះ​ រដ្ឋបាលខេត្តសសៀមរាបបានបង្ហើបថា កសិករក្នុងស្រុកស្រីស្នំកំពុងប្រមូលផលល្មើលើផ្ទៃដីប្រមាណ ១៥​ហិកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ស្រុកស្រីស្នំក៏មានសក្តានុពលលើវិស័យកសិកម្ម ហើយថ្មីៗនេះកសិករចាប់ផ្តើមប្រមូលផលដំណាំល្មើរបស់ខ្លួនបណ្ដើរៗហើយ។

តាមប្រភពដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៣ គ្រួសារ រស់នៅភូមិដង្កោ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាបបានប្រកបរបបដាំល្មើជាលក្ខណៈគ្រួសារលើផ្ទៃដីទំហំ ១៥ហិចតា ហើយបច្ចុប្បន្ននេះ ពួកគាត់កំពុងតែប្រមូលផលជាប្រចាំផងដែរ។

ដំណាំហូបផ្លែប្រភេទនេះធ្លាប់មាននៅតែបរទេសប៉ុណ្ណោះ។ ប៉ុន្តែដោយការចេះស្វែងយល់របស់ប្រជាកសិករខ្មែរ ពីការដាំដំណាំហូបផ្លែល្មើនេះ កសិករមួយចំនួនទើបតែធ្វើការដាំដុះនិងមួយចំនួនទៀតក៏​ដាំយូរហើយ និងកំពុងតែប្រមូល​ផល​បានបណ្តើរៗហើយផងដែរ៕