ទឹកប្រាក់ ៣៥ម៉ឺនដុល្លារ ឧកញ៉ា ជា តុងហ៊ួរ សន្យាអហោសិកម្មឱ្យអ្នកជំពាក់បំណុល

ជុំវិញ​ឧកញ៉ា

ត្រឹមឆ្នាំ២០២២នេះ ឧកញ៉ា ជា តុងហ៊ួរ មានវ័យ ២៧ឆ្នាំ ជាសហគ្រិនវ័យក្មេង ដែលត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា កាលពីឆ្នាំ២០២១កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៥ ខែសីហា ម្សិលមិញ តាមរយៈទំព័រហ្វេសប៊ុក ឧកញ៉ាវ័យក្មេងដែលកំពុងឈរជើងវិនិយោគអចលនទ្រព្យនៅខេត្តសៀមរាប ជា តុងហ៊ួរ បានឲ្យដឹងថា នៅថ្ងៃទី១៥ ជាពេលវេលាដែលលោកលះបង់ធំបំផុតក្នុងជីវិត និងកត់ត្រាក្នុងប្រវត្តិសាស្រ្តក្នុងជីវិតរបស់លោក។

បើតាមលោកឧកញ៉ា អ្វីដែលជាការលះបង់នោះ ទី១ មិត្តដែលជំពាក់លុយលោកទាំងអស់គ្នា ស្មើ ជាង ៣៥០,០០០$ រយៈពេល ៩ឆ្នាំនេះ ពីវិនាទីនេះតទៅ លោកមិនទារមិត្តទាំងអស់គ្នាទៀតទេ យើងរួចគ្នាចុះ ដោយបានដោះស្រាយរាល់បញ្ហាដែលមិត្តបានសន្យាខ្យល់ និងទំលាក់អោយលោកបានស្តារជីវិតនេះយ៉ាងលំបាកជាទីបំផុតដោយគ្មានវត្តមានមិត្ត។

លោកឧកញ៉ាថ្លែងថា៖ ពិភពលោកនេះ មិនមែនពេលច្រើនទេសម្រាប់ពួកយើង ហើយខ្ញុំក៏មិនចង់ប្តឹងផ្តល់ មើលមុខគ្នាមិនចំ ជាច្រើនឆ្នាំមកនេះ ដូចនេះពីថ្ងៃនេះតទៅ យើងអាចជួបជុំគ្នា រាប់អានគ្នាជាធម្មតា ឃើញគ្នាហៅគ្នា កុំគេចវេសពីខ្ញុំបន្តទៀត ខ្ញុំអហោសិកម្មអោយមិត្តដោយចិត្តប្រណីអភ័យទោសអោយ ឈប់ទាមទារពីមិត្ត ខ្ញុំលើកលែងទោសអោយមិត្តគ្រប់ៗគ្នា ។ ព្រោះថារយៈពេលយើងស្គាល់គ្នា វាយូរណាស់ទៅហើយ តែមកបែរមកគ្នាឈ្លោះគ្នាដោយសាររឿងលុយទៅវិញ មិត្តភាពយើងក៏ប្រះឆា ដល់ថ្ងៃនេះ ។

លោកបន្តថា សូមជូនពរដល់មិត្តទាំងអស់សុខសប្បាយមានក្តីសុខ និងសុភមង្គល ហើយរាល់បំណុលដែលជំពាក់ខ្ញុំ ខ្ញុំមិនយកពីមិត្តទេ បើមិត្តរកបាន មិត្តជួយដល់អ្នកក្រៃក្រ អ្នកខ្វះខាតចុះ មិត្តគ្មានជាប់កម្មពារអ្វីជាមួយខ្ញុំទៀតទេ។

ដោយឡែក សម្រាប់ទី២ លោកឧកញ៉ានិងបង្រៀន សិស្ស ១ពាន់នាក់ ដោយ Free វគ្គ Mind Map ផែនទីផ្នត់គំនិត រៀបចំគោលដៅជីវិត ដោយ Free ចំនួន ១ពាន់នាក់ តាម Zoom meeting ចាប់ពីថ្ងៃ ទី ១៦-១៧-១៨-១៩ រយៈពេល ៤ថ្ងៃ ស្មើរ 24ម៉ោង តាម Zoom meeting ចាប់ពីម៉ោង ៨:00យប់ ដល់ ម៉ោង ១១:១១ នាទីយប់ផងដែរ។

គួររំលឹកបន្តិចថា ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ ជា Co-Founder & Chief Marketing Officer ក្រុមហ៊ុន Khmer Express Realty Co., Ltd និងជាម្ចាស់សៀវភៅ Mind Map៕