មកដឹង​ប្រវត្តិ​សមាគមពាណិជ្ជកម្មកម្ពុជា-ចិន ទើប​បើកការិយាល័យនៅ​កម្ពជា ដាក់គោលដៅ​ជួយ​សហគ្រាស SME

អាជីវកម្ម

សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ដែលជាសមាគមមួយក្នុងចំណោមសមាគមចិនឈានមុខគេ មានទីស្នាក់ការនៅទីក្រុងហុងកុង និង​ទើបតែបើកសម្ពោធការិយាល័យតំណាងប្រចាំនៅកម្ពុជានាខែមិថុនាថ្មីៗកន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមពាណិជ្ជកម្មកម្ពុជា-ចិន បង្កើតឡើងក្នុងឆ្នាំ២០២១ ជាមួយនឹងក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ វិនិយោគិន អ្នកដឹកនាំឧស្សាហកម្ម សហគ្រិន និងសមាជិកនៃរាជវង្សកម្ពុជា។ សមាគមពាណិជ្ជកម្មកម្ពុជា ចិន ហៅកាត់ថា CCCA គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងរួមរបស់អ្នកវិនិយោគ សហគ្រិនក្នុងបណ្តាប្រទេស និងតំបន់នានានៅអាស៊ី រួមមាន ចិន កម្ពុជា ហុងកុង សិង្ហបុរី ដើម្បីបង្កើតជាស្ពានមួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រិន អ្នកវិនិយោគដែលមានបទពិសោធន៍វិនិយោគក្នុងប្រទេសកម្ពុជា ជាមួយសហគ្រិន និងអ្នកវិនិយោគមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដែលមានបំណងចង់មកវិនិយោគក្នុងប្រទេសកម្ពុជា។

លើសពីនេះ បេសកកម្មរបស់ CCCA រួមមានការលើកកម្ពស់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្ម ព្រមទាំងគាំទ្រក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម និងបំពេញទំនួលខុសត្រូវសង្គមឲ្យកាន់តែប្រសើរឡើង។

CCCA គឺក៏ផ្តល់ឱកាសដល់ប្រជាជនមកពីប្រទេសផ្សេងៗ គាំទ្រក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម តំណាងឲ្យវិស័យសាធារណៈ នៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលដែលបង្កើត និងអនុវត្ត ចូលរួមក្នុងការងារអភិវឌ្ឍន៍​សហគមន៍ ជំរុញការយល់ដឹង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បំពេញទំនួលខុសត្រូវសង្គម។

លើកឡើងនៅក្នុងកម្មវិធីជួបជុំវិនិយោគិនបរទេស និងស្វាគមន៍សមាជិកថ្មីប្រមាណជាង ២០០នាក់ កាលពីពេលថ្មីៗនេះ លោកបណ្ឌិត ប៊ែន លី (Ben Li) ប្រធានកិត្តិយស និងជាអគ្គនាយកស្ថាបនិកគម្រោង Urban Village & Factory Phnom Penh បានលើកឡើងដែរថា សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ផ្តោតអំពីការគាំទ្រ SME។ ទោះបីជាមានឈ្មោះជា សមាគមពាណិជ្ជកម្មកម្ពុជា-ចិន តែយើងស្វាគមន៍អ្នកជំនួញមិនថាខ្មែរ ចិន នោះទេ គឺស្វាគមន៍ទាំងអស់»

ដោយឡែកប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិនប្រចាំនៅកម្ពុជា ហៅកាត់ថា CCCA, Cambodia Chapter, Dr.Choi បានធ្វើការគូសបញ្ជាក់ថា វិនិយោគិនចិន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី អាចនឹងត្រលប់មកវិនិយោគលើវិស័យផ្សេងៗ ជាពិសេសអចលនទ្រព្យនិងសំណង់បន្ថែមក្នុងទីផ្សារកម្ពុជាកាន់តែច្រើន តាមរយៈការគៀងគរនូវវិនិយោគិនដែលជាដៃគូរស្រាប់ក្នុងសមាគមន៍ និងដៃគូថ្មីៗ ស្របពេលដែលកម្ពុជា បានផ្តល់នូវលក្ខខណ្ឌអំណោយផលច្រើនទៅលើការវិនិយោគ ។

គួរបញ្ជាក់ថា សមាគមពាណិជ្ជកម្មកម្ពុជា ចិន ប្រចាំកម្ពុជាបង្កើតឡើងនៅខែឧសភាឆ្នាំ២០២២នេះ ដែលមានការគាំទ្រពីវិនិយោគិន និងសហគ្រិនជាច្រើនចូលជាសមាជិក។ ស្របពេលគ្នានេះដែរ បន្ទាប់ពីធូរស្បើយពីជំងឺសកល កូវីដ១៩ រាជរដ្ឋាភិបានកម្ពុជាកំពុងធ្វើការងារជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមទាំងការវិនិយោគនានា។ បើតាមការព្យាករណ៍ពី IMF បានបង្ហាញថា អត្រាកំណើនសេដ្ជកិច្ចកកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញ ក្នុងអត្រា ៥,១ ភាគរយក្នុងឆ្នាំ ២០២២ ខណៈការវិនិយោគពីបរទេស និងតម្រូវការក្នុងស្រុកកាន់តែមានភាពល្អប្រសើរ៕