រយៈកាលចុងក្រោយនេះ ក្រុមហ៊ុនធំៗទូទាំងពិភពលោកជាពិសេសអាមេរិក គឺបានកំពុងព្យាយាមកោះហៅបុគ្គលិករបស់ពួកគេ ឲ្យវិលមកធ្វើការនៅការិយាល័យវិញ បន្ទាប់ពីស្ថានការណ៍រាតត្បាតជំងឺកូវីដ ១៩ មានសភាពអន់ថយ។
ជាមួយគ្នានោះ Apple ក៏បានប្រកាសពីកាលបរិច្ឆេទក្នុងការហៅបុគ្គលិកឲ្យវិលមកការិយាល័យវិញផងដែរ ដោយបានកំណត់ថ្ងៃទី ០៥ កញ្ញាត្រូវនឹងថ្ងៃច័ន្ទ និងតម្រូវឲ្យពួកគេធ្វើការនៅការិយាល័យពីថ្ងៃអង្គារតទៅ។ នេះបើតាមការចុះផ្សាយពី Bloomberg។
សូមជម្រាបដែរថា ក្រៅពី Apple នៅមានក្រុមហ៊ុនជាច្រើនទៀតដូចជា Tesla បានកោះហៅបុគ្គលិករបស់ពួកគេ ឲ្យវិលមកការិយាល័យវិញបើសិនជាមិនចង់បាត់បង់ការងារ ខណៈមេធំ Starbucks បានអង្វរក្រុមការងារដោយវិធីសាស្ត្រត្រជាក់ៗ ខុសពីមេធំ Elon Musk៕