ក្រុមប៉ូលិសឥណ្ឌូណេស៊ីបានឃាត់ខ្លួនអ្នកជំនួញមានមុខមាត់ប្រចាំប្រទេសមួយរូប ក្រោយចោទប្រកាន់លោកពាក់ព័ន្ធនឹងបទល្មើសពុករលួយធំបំផុតប្រចាំប្រទេស ដែលធ្វើឲ្យរដ្ឋខាតបង់ប្រមាណ ៥,២ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពី Benar News។
ដោយឡែក បើតាមទិន្នន័យផ្ដល់ឲ្យពីការិយាល័យមេធាវីបានឲ្យដឹងថា តាមពិតទៅស្ដេចត្រាញ់ Surya Darmadi រូបនេះបានចូលមកសារភាពកំហុស បន្ទាប់ពីរត់គេចទៅក្រៅប្រទេសអស់រយៈពេល ៨ ឆ្នាំ ខណៈបទល្មើសពុករលួយពាក់ព័ន្ធនឹងបុរសខាងលើគឺ ចាត់ទុកជាអំពើពុករលួយធំបំផុតប្រចាំប្រវត្តិសាស្ត្រឥណ្ឌូណេស៊ី។
សូមជម្រាបដែរថា កាលពីដើមខែសីហា អគ្គមេធាវី Sanitiar Burhanuddin បានប្រកាសថា លោក Surya បុគ្គលមានបំផុតមួយរូបប្រចាំប្រទេស ជាប់សង្ស័យពីករណីពុករលួយ ជាមួយនឹងការបំប្លែងព្រៃឈើទំហំ ៣៧ ០០០ ហិកតា ទៅជាចំការប្រេងដូង៕