កាលពីពេលថ្មីៗនេះ ចក្រភពអង់គ្លេសបានធ្វើការលើកលែងពន្ធនាំចូលទំនិញពីប្រទេសក្រីក្រប្រមាណ ៦៥ ប្រទេស ហើយការកាត់បន្ថយពន្ធនាំចូលនេះទៀតសោត ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងអង់គ្លេស និងប្រទេសទាំងនោះ។
ក្នុងនោះប្រទេសនៅទ្វីបអាហ្វ្រិកជាច្រើនបានបង្ហាញការសាទរជាខ្លាំង ដោយទំនិញប្រមាណជាង ១ ពាន់មុខ នឹងត្រូវនាំចេញទៅកាន់ចក្រភពអង់គ្លេស ដោយមិនចាំបាច់ចំណាយថវិកាលើការបង់ពន្ធច្រើនឡើយ។
គួសរំលឹកដែរថា អង់គ្លេសបានជួយសម្រាលបន្ទុកដល់ប្រទេសក្រីក្រជាច្រើនជុំវិញ ការកាត់បន្ថយពន្ធនាំចូលទំនិញ ប៉ុន្តែបច្ចុប្បន្នមហាអំណាចមួយនេះគឺកំពុងប្រឈមនឹងវិបត្តិអតិផរណា ពោលតម្លៃទំនិញមានការកើនឡើង ខណៈចំណូលប្រជាជនបែរជាមានការធ្លាក់ចុះ។
ដូច្នេះ យុទ្ធសាស្ត្រកាត់បន្ថយពន្ធនាំចូលទំនិញនេះ អាចជួយសម្រាលដល់បន្ទុកចំណាយរបស់ប្រជាជនក្នុងស្រុកបានផងដែរ ពោលគឺងាយស្រួលដល់ការកំណត់តម្លៃទំនិញ ដ្បិតបើទំនិញនាំចូលមិនបង់ពន្ធថ្លៃ នោះការលក់ចេញក៏មានតម្លៃសមរម្យដូចគ្នាផងដែរ៕