ក្រុមហ៊ុនចំនួន៥ បានរួមគ្នា ត្រៀមធ្វើសិក្ខាសាលាអចលនទ្រព្យមួយស្តីពី “ស្ថានភាពនៃការវិនិយោគ ផ្ទះ ដីឡូត៍ ដីតាមបណ្តាខេត្ត ដីក្នុងក្រុងភ្នំពេញ និងដីហិកតាៗជាយក្រុងភ្នំពេញ” នៅខេត្តកំពង់ឆ្នាំង នាថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ ចុងសប្តាហ៍នេះ ហើយអ្នកចាប់អារម្មណ៍ អាចចូលរួមបានដោយឥតគិតថ្លៃ ប៉ុន្តែក្នុងចំនួនមានកំណត់ប្រមាណ ៥០០នាក់ប៉ុណ្ណោះ។
វាគ្មិនកិត្តិយស ដែលនឹងចូលរួមចែករំលែកលើប្រធានបទខាងលើនេះរួមមាន៖
១. ឧកញ៉ា សំ សុខនឿន៖ ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកនៃក្រុមហ៊ុន សេម អេសអិន រៀលធី
២. លោក ហ៊ាន រតនៈ៖ ប្រធានសមាគមអចនលទ្រព្យសកលខេត្តបាត់ដំបង និងជាអគ្គនាយកនៃក្រុមហ៊ុន ONE WORLD ROYAL
៣. លោក សំ សុក្ខៈ៖ ជាប្រធានសមាគមអចលនទ្រព្យសកលខេត្តកំពង់ឆ្នាំង និងជាអគ្គនាយកសាលាភាសាកូរ៉េ អាយឌៀ
៤. លោក អ៊ិន ដារ៉ា៖ ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តបាត់ដំបង និងជាអគ្គនាយកនៃក្រុមហ៊ុន KW BATTAMBANG
៥. លោក ថន ស៊ីមុត៖ ជាអនុប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ និងជាអគ្គនាយកនៃក្រុមហ៊ុន GREEN WORLD REALTY INVESTMENT។
កម្មវិធីសិក្ខាសាលាខាងលើនេះ រៀបចំដោយសមាគមអចលនទ្រព្យសកល (GRA) ដែលចាប់ផ្តើមចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ១៦:០០ល្ងាច នៅសណ្ឋាគារ សុខថៃសាន ក្រុងកំពង់ឆ្នាំង។ ទីតាំងសិក្ខាសាលាលេី Google Map ឬអាចទំនាក់ទំនងចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ៖ ០៦១ ៥៨៧ ៧២៣ / ០៩៣ ៣១០ ៧៣៧ ៕