ក្រសួងទេសចរណ៍ ណែនាំរីសតកែច្នៃស្រស់បំព្រងមួយកន្លែងនៅខេត្តកោះកុង ដែលទើបនឹងរះឡើងថ្មីៗ

កម្សាន្ត

​ថ្ងៃសម្រាក​ចុង​សប្ដាហ៍ ចង់​ធ្វើដំណើរកម្សាន្ត​លំហែ​អារម្មណ៍ ប៉ុន្តែ​មិន​ដឹង​ទៅ​ដើរ​លេង​ឯណា ដើម្បី​គេច​ពី​ទីក្រុង​ដែល​អ៊ូអរ​មែនទេ? នេះណែ! លោក​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​លេង​ខេត្តកោះកុង បាន​ជាមួយ នឹង​ទេសភាព​ធម្មជាតិ​ស្រស់​បំព្រង សក្ដិសម​ក្នុង​ការ​គេចចេញ​ពី​ទីក្រុង​ដ៏​អ៊ូអរ​មួយ​រយៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លែង​ពិបាក​រក​កន្លែង​ស្នាក់នៅ ដោយ​ក្រសួងទេសចរណ៍​បាន​ណែនាំ​រីសត​កែច្នៃ​មួយ​កន្លែង​ដែល​មាន​សភាព​ស្រស់ស្អាត​បែប​ធម្មជាតិ ជាមួយ​បរិយាកាស​ស្រស់ស្រាយ ហើយ​រីសត​មួយ​នោះ​មាន​ឈ្មោះ​ថា Jet’s Oudom Resort របស់​ឧកញ៉ា​ស្រី ចាន់ថន។

រីសត​ដ៏​ស្រស់ស្អាត​មួយ​នេះ​មាន​ទីតាំង​នៅចំ​កណ្ដាល​ក្រុង/ស្រុក​ស្រែអំបិល ​ខេត្តកោះកុង ចំងាយ​ ១៥០ ម៉ែត្រ​ ខាងឆ្វេងស្ពានស្រែអំបិល ហើយ​សម្រាប់​ការ​សាកសួរ​ព័ត៌មាន​បន្ថែម និង​ចង់​កក់​បន្ទប់​ លោក​អ្នក​អាច​ធ្វើ​ការ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ 096 545 4608/ 085 454 608៕