មហាសេដ្ឋី Bill Gates ស្កាត់ជួបរដ្ឋាភិបាលកូរ៉េខាងត្បូង ពិភាក្សាបញ្ហាសុខភាពពិភពលោក

អន្តរជាតិ

បញ្ហា​រាតត្បាត​ជំងឺ​កូវីដ ១៩ កន្លង​មក​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​វិស័យ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក ខណៈ​មាន​មនុស្ស​រាប់​លាន​នាក់​បាន​បាត់​បង់​ជីវិត​ ដោយសារ​ការ​ជួយ​សង្គ្រោះ​មិន​ទាន់​ពេល​វេលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយយល់​ឃើញ​ថា បញ្ហា​នេះ​ជា​បញ្ហា​ចំបង មហាសេដ្ឋី​ Bill Gates ស្ថាបនិក Microsoft បាន​ស្កាត់​ទៅ​ជួប​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដើម្បី​ពិភាក្សា​គ្នា​ក្នុង​ការ​រិះរក​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​ផ្សេងៗ​នៅ​ថ្ងៃអនាគត។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Donegallive។

ក្នុង​ការ​ជួប​សំណេះសំណាល​ជាមួយ​គ្នានោះ Bill Gates បាន​ស្នើ​ឲ្យ​កូរ៉េខាងត្បូង រឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ ក្នុង​ការ​ស្រាវជ្រាវ​រក​វ៉ាកសាំង​ទប់ស្កាត់​មេរោគ​កាច​សាហាវ​ដូចជា វីរុស​កូរ៉ូណា​ជាដើម ដែល​លោក​បាន​ចាត់ទុក​ជា វិបត្តិ​សុខភាព​ពិភពលោក​ដ៏​ធំ។

មិនតែ​ប៉ុណ្ណោះ មហាសេដ្ឋី​លំដាប់​ពិភពលោក​ថែម​ទាំង​អះអាង​ទៀត​ថា ស្ថាប័ន Bill and Melinda Gates Foundation និង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កំពុង​ចាប់ដៃ​គ្នា​ក្នុង​ការ​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ក្នុង​ការ​កំចាត់​មេរោគ​សាហាវៗ​ជុំវិញ​ពិភពលោក៕