ថៃ អនុម័តលើប្រាក់កម្ចីជាង ៤ ពាន់លានដុល្លារបន្ថែម ដើម្បីធានាលើតម្លៃប្រេងឥន្ធន: ក្នុងប្រទេស

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន បានបង្ហាញថា គណ:រដ្ឋមន្ត្រីថៃរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារ បានអនុម័តទៅលើច្បាប់មួយ ស្តីពីការធានាចំពោះប្រាក់កម្ចី រហូតដល់ ១៥០ ពាន់លានបាត (៤,២៣ ពាន់លានដុល្លារ) សម្រាប់ទ្រទ្រង់ដល់មូលធិនិប្រេងរបស់រដ្ឋ ដើម្បីគាំទ្រតម្លៃថាមពល ក្នុងប្រទេស នៅពេលដែលរដ្ឋាភិបាលកំពុងព្យាយាម ទប់ទល់ទៅនឹងអតិផរណា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧបនាយករដ្ឋមន្រ្ដីថៃ លោក Wissanu Krea-ngam បាននិយាយថា វិធានការថ្មីនេះ មានគោលបំណងបង្កើនលំហូរសាច់ប្រាក់នៃមូលនិធិប្រេងឥន្ធនៈរដ្ឋ និងទប់ទល់នឹងការកើនឡើងតម្លៃប្រេង និងឧស្ម័នធម្មជាតិ នៅក្នុងប្រទេស។

ប្រភពដដែល បានបង្ហាញទៀតថា វិធានការនេះ នៅតែត្រូវបានបន្តត្រួតពិនិត្យដោយក្រុមប្រឹក្សារដ្ឋ ដែលជាការិយាល័យរដ្ឋាភិបាល ទទួលបានច្បាប់ មុនពេលមានការចុះហត្ថលេខាចុងក្រោយ ពីសភា ។

គួរឱ្យដឹងផងដែរថា ការិយាល័យមូលនិធិប្រេងឥន្ធន: បានបញ្ចេញថវិកា ប្រហែល ១១៧ ពាន់លានបាត (៣,៣០ ពាន់លានដុល្លារ) រួចមកហើយ កាលពីថ្ងៃទី ១៤ ខែសីហា នៅពេលដែលប្រទេសថៃ បានប្រើប្រាស់វា ដើម្បីគាំទ្រដល់ការឧបត្ថម្ភធន និងគ្រប់គ្រងតម្លៃប្រេង ក្នុងគោលបំណងកាត់បន្ថយអតិផរណា ដែលបានហក់ឡើងក្នុងកម្រិតខ្ពស់បំផុត រយ:ពេល ១៤ ឆ្នាំចុងក្រោយ នៅក្នុងខែកក្កដា ៕