ក្រុមហ៊ុនធំបំផុតនៅចិន ជួបការខាតបង់មិនធ្លាប់មានប្រចាំត្រីមាសទី ២

អន្តរជាតិ

ក្រុមហ៊ុន Tencent Holdings បាន​រាយការណ៍​កាលពីថ្ងៃទី ១៧ សីហា​កន្លង​ទៅ​ថា ពួកគេ​បាន​ជួប​ប្រទះ​ការ​ខាតបង់​ប្រចាំ​ត្រីមាស​មិន​ធ្លាប់​មាន​តាំងពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ មក។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិត តាំងពី​ក្រុមហ៊ុន​លេច​វត្តមាន​ជា​សាធារណៈ​ពី​ឆ្នាំ ២០០៤ ដល់ ២០២០ ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​របស់​ពួកគេ​ គឺ​តែងតែ​មាន​ការ​កើនឡើង​មិនថា​តិច ឬ​ច្រើន​ឡើយ ប៉ុន្តែ​សម្រាប់​របាយការណ៍​ប្រាក់ចំណូល​ត្រីមាស​ទី ២​ នៃ​ឆ្នាំ ២០២២ នេះ​វិញ គឺ​មាន​ការ​ធ្លាក់ចុះ។

យោង​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា របាយការណ៍​ប្រចាំ​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២ នេះ គឺបាន​ធ្លាក់ចុះ ៣% បើ​ធៀប​នឹង​ឆ្នាំ​ទៅ ពោល​ចំណូល​ដែល​ធ្លាប់​រក​បាន​ប្រមាណ ១៣៨,២៥៩ ពាន់​លាន​យ័ន បែរ​ជា​មក​សល់​ត្រឹម ១៣៤ ពាន់​លាន​យ័ន ឬ​ប្រមាណ ១៩,៧៨ ពាន់​លាន​ដុល្លារ។

បន្ថែម​ពីនោះ ក្រុមហ៊ុន​ធំ​បំផុត​នៅ​ចិន​មួយ​នេះ​បាន​ប្រកាស​ថា មាន​គម្រោង​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Meituan ទាំងអស់ បើសិនជា​ស្ថានភាព​ទីផ្សារ​ហ៊ុន​នៅ​មាន​ស្ថិរភាព ហើយបើសិនជា​​ Tencent លក់​ភាគហ៊ុន​នៅ Meituan ចេញ​ទាំងអស់​ ពួកគេ​នឹង​ទទួល​បាន​ទឹកប្រាក់​ប្រមាណ ២៤ ពាន់​លាន​ដុល្លារ ពី​ការ​បណ្ដាក់ទុន​រយៈពេល ៨ ឆ្នាំ៕