ដំណឹងល្អ! អ្នកផលិតវីដេអូ YouTube ស្រុកខ្មែរ មានសង្ឃឹមហើយ ក្រោយ Google បើកផ្ទាំងពាណិជ្ជកម្មឡើងវិញ

អន្តរជាតិ

ជាដំណឹងដ៏រីករាយបំផុតមួយ សម្រាប់អ្នកបង្កើតវីដេអូ លើ YouTube នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Google ក្នុងពេលថ្មីៗនេះ បានដាក់ឱ្យដំណើរការផ្ទាំងផ្សាយពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីត្រូវបានក្រុមហ៊ុនអាមេរិកមួយនេះ បានបិទការផ្សាយពាណិជ្ជកម្មនានា សម្រាប់អ្នកទស្សនានៅក្នុងប្រទេសកម្ពុជា អស់រយ:ពេលជាយូរ កន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមការបង្ហោះរបស់អ្នកជំនាញម្នាក់ ដែលបាននិយាយថា YouTube ក៏បានធ្វើការផ្តល់ជូននូវផ្ទាំងពាណិជ្ជកម្មប្រភេទថ្មី ដែលមានរូបភាពតូចជាងមុនផងដែរ ដូច្នេះវាអាចទាក់ទាញឱ្យអ្នកទស្សនា ចាប់អារម្មណ៍ទៅលើវីដេអូរបស់អ្នកបង្កើតមាតិកា សម្រាប់ការមើលនៅលើទូរសព្ទដៃ ដែលនឹងកាន់តែអាចផ្តល់ប្រាក់ចំណូល ដល់អ្នកបង្កើតវីដេអូបានច្រើនជាងមុនផងដែរ ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងប្រៃសណីយ៍កម្ពុជា បានបើកិច្ចប្រជុំមួយ ដើម្បីពិក្សាអំពីការប្រមូលពន្ធបន្ថែមលើសេវាឌីជីផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ហើយសម្រាប់ក្រុមហ៊ុន YouTube ក៏ស្ថិតនៅក្នុងនោះផងដែរ ដូច្នេះ មានន័យថា អ្នកបង្កើតមាតិកា ឬ អ្នកផលិតវីដេអូ គ្រប់ទម្រង់ផ្សេងៗ ដែលបង្កើតដោយខ្លួនឯង នឹងអាចរកលុយបានវិញ តាមរយ:ផ្ទាំងផ្សាយពាណិជ្ជកម្ម ព្រមទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀត តាមរយ:ភាពជាដៃគូ របស់ YouTube ៕