សណ្ឋាគារលំដាប់អន្តរជាតិថ្មីបំផុតនៅក្នុងរាជធានីភ្នំពេញ Hyatt Regency Phnom Penh មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសទទួលស្វាគមន៍អ្នកគ្រប់គ្រងទូទៅថ្មីគឺលោក Juan Mercadante ក្នុងគោលដៅរួម រក្សានូវសមត្ថភាពប្រតិបត្តិការខ្ពស់ និងក្នុងនាមជាសណ្ឋាគារប្រណិតមួយក្នុងរាជធានីភ្នំពេញ។
សណ្ឋាគារដ៏ប្រណិតនេះទទួលបានការសាទរយ៉ាងទូលំទូលាយចាប់តាំងពីបើកដំណើរការក្នុងខែមករា ឆ្នាំ២០២១ កន្លងមក។ ថ្មីៗនេះត្រូវបានជាប់ចំណាត់ថ្នាក់ជា “សណ្ឋាគារកំពូលក្នុងប្រទេសកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយទេសចរណ៍ឈានមុខគេ Travel & Leisure ទទួលបានពានរង្វាន់លេខ១ “Asia’s Best Awards 2022”។
ទើបចូលកាន់តំណែងក្នុងខែ សីហា នេះ លោក Mercadante លើកឡើងថា៖ “ពិតជារំភើបនិងការសហការជាមួយសហការីនៃសណ្ឋាគារ Hyatt Regency Phnom Penh “គោលបំណងរបស់ខ្ញុំ គឺលើកកម្ពស់សេវាកម្ម និងផ្តល់បទពិសោធន៍ជូនដល់អតិថិជនអោយល្អប្រសើរ ខ្ញុំរីករាយក្នុងការចែករំលែកចំណេះដឹងរបស់ខ្ញុំ និងរួមចំណែកដល់ភាពជោគជ័យរបស់សណ្ឋាគារទំាងមូល”។
លោក Mercadante ទទួលបានភាពជោគជ័យយ៉ាងច្រើនលើគម្រោងជាបន្តបន្ទាប់អំពីការបង្កើតម៉ាកយីហោឡើងវិញ ប្រតិបត្តិការលើម៉ាកយីហោឯករាជ្យធំៗ និងប្រតិបត្តិការសាកល្បងសណ្ឋាគារមុនពេលបើកដំណើរការជាផ្លូវការ។
គាត់បាននិយាយថា៖ “នៅក្នុងអាណត្តិរបស់ខ្ញុំជាមួយ Hyatt ខ្ញុំមានឯកសិទ្ធិធ្វើការនៅក្នុងទ្វីបចំនួនប្រាំផ្សេងគ្នា ហើយតួនាទីនីមួយៗ គឺជាបទពិសោធន៍ដ៏អស្ចារ្យ ដែលបានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងជំនាញរបស់ខ្ញុំ ដើម្បីក្លាយជាអ្នកដឹកនាំដ៏គំរូមួយរូប ក្នុងវិស័យនេះ”។
អស់ជាច្រើនឆ្នាំដែលលោកទទួលបានមុខដំណែងជាអ្នកគ្រប់គ្រងនៅសណ្ឋាគារ និងរមណីយដ្ឋានល្បីៗរបស់ហៃយ៉ាត់៖ Hyatt Regency Cancun Mexico, Hyatt Regency Almaty Kazakhstan, Hyatt Regency London -The Churchill និង Hyatt Regency Dubai និង Galleria Residence ។ ក្នុងឆ្នាំ ២០១២ លោកបានត្រលប់ទៅស្រុកកំណើតដើម្បីចូលរួមជាមួយ Hyatt Regency Mexico City ជាអ្នកគ្រប់គ្រង បន្ទាប់មកលោកបានទៅកាន់មុខដំណែងមួយទៀតជាអ្នកគ្រប់គ្រងទូទៅ បើកសាកល្បងសណ្ឋាគារ Grand Hyatt Playa Del Carmen Resort មុនបើកដំណើរការជាផ្លូវការ។ Grand Hyatt ជាម៉ាកយីហោដំបូងគេនៅក្នុងប្រទេសម៉ិកស៊ិក។ ក្រោយមកទៀតលោកត្រូវបានគេជ្រើសរើសជាអ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារម៉ាកយីហោ Andaz ដំបូងគេបង្អស់ក្នុងប្រទេសកូរ៉េខាងត្បូង។
ជាមួយនឹងការផ្លាស់ប្តូរ សណ្ឋាគារ និងរមណីយដ្ឋានល្បីៗជុំវិញពិភពលោក នៅពីក្រោយភាពជោគជ័យរបស់លោក Mercadante បានទាញយកបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ អ្នកដំណើរដ៏មានឥទិ្ធពលមកពីទីក្រុងម៉ិកស៊ិកនេះបានត្រៀមខ្លួនជាស្រេច គាត់មានទំនុកចិត្តនិងភាពជាអ្នកដឹកនាំនឹងធានាថា Hyatt Regency Phnom Penh នៅតែលេចធ្លោក្នុងចំណោមសណ្ឋាគារលំដាប់កំពូលនៅកម្ពុជា៕