ប្រជាជននៅអាស៊ីអាគ្នេយ៍ ចំណាយទឹកប្រាក់ជិត ៤ ពាន់លានដុល្លារ លើភេសជ្ជ:តែគជ់ ក្នុងមួយឆ្នាំៗ

អន្តរជាតិ

អ្នកនិយមញុំតែ​គជ់​ (Bubble Tea ) នៅអាស៊ីអាគ្នេយ៍ បានចំណាយទឹកប្រាក់ប្រមាណ ៣,៦៦ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ លើភេសជ្ជ: ដ៏ពេញនិយមប្រភេទនេះ ខណ:សិង្ហបុរី មានការចំណាយខ្ពស់បំផុត បើទោះបីជាមានចំនួប្រជាជានតិចជាង ក្នុងចំណោមប្រទេសទីផ្សារសំខាន់ៗទាំង ៦ នៅក្នុងតំបន់ក៏ដោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសិក្សាពីលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ ត្រូវបានរកឃើញដោយ ក្រុមហ៊ុន Momentum Works និងក្រុមហ៊ុនដំណោះស្រាយការទូទាត់ឌីជីថល Qlub ដែលបានបង្ហាញថា ការនិយមលើភេសជ្ជ:តែគជ់មានកក្តានុពល​ខ្លាំង ខណ:ក្នុងប្រទេសសិង្ហបុរី តម្លៃមធ្យមនៃតែគជ់ គឺបានកើនឡើងទ្វេរដង បើធៀបជាមួយនឹងប្រទេសផ្សេងទៀត ក្នុងតំបន់ ។

មិនតែប៉ុណ្ណោះ Momentum Works បាននិយាយនៅក្នុងសេចក្តីថ្លែងការព័ត៌មានរបស់ខ្លួននថា ការពេញនិយមនេះ បានហុចឱកាសដល់ក្រុមហ៊ុន ដែលមានម៉ាកយីហោល្បីៗ ខណ:បច្ចុប្បន្ននេះ មានម៉ាកយីហោសកម្មជាង ៦០ នៃខ្សែសង្វាក់តែគជ់ ។

គួរឱ្យដឹងថា ទីផ្សារធំជាងគេបំផុត ក្នុងតំបន់ គឺប្រទេសឥណ្ឌូនេស៊ី ដែលមានចំណូលប្រចាំឆ្នាំប្រមាណ ១,៦ ពាន់លានដុល្លារ ស្របពេលប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងចំណូល ៧៤៩ លានដុល្លារ តាមរយ:ហាងតែគជ់ ជាង ៣១ ០០០ ហាង និងបណ្តាញលក់រាយផ្សេងទៀត ។

ដោយឡែក ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានចំណូល ៣៦២ លានដុល្លារ ខណ:ប្រទេសសិង្ហបុរី ជាប់នៅចំណាត់ថ្នាក់លេខ ៤ មានចំណូលប្រចាំឆ្នាំសរុប ៣៤២ លានដុល្លារ ។

ការសិក្សាបានបង្ហាញឱ្យដឹងទៀតថា ម៉ាកយីហោរបស់តៃវ៉ាន់ និងម៉ាកយីហោក្នុងស្រុក មានការលក់ដាច់ជាងគេ អស់រយ:ពេលយួរមកហើយ នៅលើទីផ្សារតែគជ់របស់អាស៊ីអាគ្នេយ៍ ៕