ក្រសួងពា​ណិ​ជ្ជ​ក​ម្ម៖ ទំនិ​ញ​​កម្ពុជា​តែ​៤០មុខ​ប៉ុណ្ណោះ ដែល​​ត្រូវប​ង់​ព​​ន្ធ ខណៈ ៩ពាន់មុខទៀត អា​ច​នាំ​ចេញ​បាន

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ ៖  ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ទំនិញកម្ពុជា តែ៤០មុខប៉ុណ្ណោះ ដែល​ត្រូវបង់ពន្ធ ខណៈ ៩,០០០មុខទៀត អាចបន្តនាំចេញទៅសហភាពអឺរ៉ុប​ដោយ​មិនបង់ពន្ធ។ ការប្រកាសនេះ ធ្វើឡើង១ថ្ងៃក្រោយ សហភាពអឺរ៉ុបប្រកាសព្យួរ​មុខទំនិញរបស់កម្ពុជា មួយចំនួនទៅកាន់ទីផ្សារអឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្រសួងបានទទួលលិខិតកាលពីថ្ងៃទី ១២ កុម្ភៈ របស់គណៈកម្មការអឺរ៉ុប តាមរយៈស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អំពីនីតិវិធី​នៃការព្យូរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញមួយចំនួន ក្រោមក្រប​ខ័ណ្ឌអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វារុធ។

តាមរយៈសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៣ កុម្ភៈ របស់ក្រសួងពាណិជ្ជកម្ម បានគូស​បញ្ជាក់ថា មុខទំនិញចំនួន ៤០មុខនៃបន្ទាត់ពន្ធ៦ខ្ទង់ ដែលផលិតនៅកម្ពុជា ហើយ​មានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញកម្ពុជា មានលទ្ធភាព​អាចបង់ពន្ធនាំ​ចេញ​ទៅកាន់ទីផ្សារអឺរ៉ុបបាន។

ទន្ទឹមនឹងនេះ នៅសល់មុខទំនិញប្រមាណ ៩០០០មុខទៀត នៅតែទទួលបានភាពអនុ​គ្រោះពីសហភាពអឺរ៉ុប ក្រោមប្រព័ន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ ក្នុងគោល​បំណងបន្តជួយដល់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភព​ចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសាររបស់ពួកគេ។

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា តាមនីតិវិធីនៃបទប្បញ្ញត្ថិស្តីពីក្របខ័ណ្ឌអនុ​គ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញ ដែលបានស្នើសុំព្យួរសប្បទាន​ពន្ធជាប​ណ្តោះអាសន្នចំនួន ៤០មុខនេះ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ពិនិត្យលើ​ទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ២ខែបន្តទៀត ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០។

ក្នុងន័យនេះ សហភាពអឺរ៉ុប មានសិទ្ធិជំទាស់ ទៅនឹងសេចក្តីស្នើច្បាប់សុំព្យូរជា​បណ្តោះ​អា​​សន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភាអឺរ៉ុប​អាចប្រើពេល​វេលា២​ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា៕