មីយ៉ាន់ម៉ា ត្រៀមទិញចូលប្រេងពីរុស្ស៊ី ទោះប្រឈមមុខនឹងការដាក់ទណ្ឌកម្ម

អន្តរជាតិ

យោងតាមអ្នកនាំពាក្យរបស់របបយោធា ដែលកំពុងកាន់អំណាច បាននិយាយថា ប្រទេសមីយ៉ាន់ម៉ា គម្រោងនឹងនាំចូលប្រេងឥន្ធន: ពីប្រទេសរុស្ស៊ី ដើម្បីបន្ធូរបន្ថយដល់ភាពខ្វះខាតនៃការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃ ចំពេលកំពុងមានវិបត្តិថាមពលជាសកល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី យ៉ាងរឹងមាំ បើទោះបីជាប្រទេសទាំងពិរ នៅតែស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច ដោយសារតែមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត កាលពីឆ្នាំមុន ខណ:រុស្ស៊ី បានធ្វើការលុកលុយទៅលើប្រទេសអ៊ុយក្រែន ។

គួរឱ្យដឹងថាប្រទេសរុស្ស៊ី បាននិងកំពុងព្យាយាមស្វែងរកអតិថិជនថ្មី សម្រាប់ការទិញយកថាមពលរបស់ខ្លួន នៅពេលដែលទិសដៅនាំចេញដ៏សំខាន់ គឺខាងប៉ែកអឺរ៉ុប កំពុងឈានទៅរកការកាត់ផ្តាច់ ការផ្គត់ផ្គង់ពីរុស្ស៊ីទាំងស្រុង នៅត្រឹមចុងឆ្នាំនេះ ។

ដោយឡែក ក្នុងពេលថ្មីៗនេះ អ្នកនាំពាក្យរបស់យោធាកាន់អំណាច គឺលោក Zaw Min Tun បាននិយាយនៅក្នុងសន្និសីទមួយថា ប្រទេសមីយ៉ាន់ម៉ា ទទួលបានការអនុញ្ញាតឱ្យនាំចូលប្រេងឥន្ធន:ពីរុស្ស៊ី សម្រាប់គុណភាព និងមានតម្លៃទាប ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញទៀតថា ការដឹកជញ្ជូនប្រេងឥន្ធន:ពីរុស្ស៊ី នឹងត្រូវចាប់ផ្តើម ពីខែកញ្ញាទៅ ។

លោក Zaw បាននិយាយថា មេដឹកនាំរបបយោធានាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing បានពិភាក្សាអំពីការទិញប្រេង និងឧស្ម័ន ក្នុអំឡុងពេលធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីខែមុន ស្របពេលមីយ៉ាន់ម៉ា នឹងពិចារណាលើការរុករួកប្រេងរួមគ្នា នៅក្នុងប្រទេសរបស់ខ្លួន ជាមួយភាគីរុស្ស៊ី និងចិន ផងដែរ ។

បញ្ជាក់ផងដែរថា បន្ថែមពីលើភាពចលាចលផ្នែកនយោបាយ មីយ៉ាន់ម៉ា បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែតម្លៃប្រេងឥន្ធន:ហក់ឡើងខ្ពស់ និងការដាច់ចរន្តអគ្គិសនី ដែលជំរុញឱ្យមេដឹកនាំ ងាកទៅរកការនាំចូលប្រេងបន្ថែម សម្រាប់ប្រើប្រាស់ក្នុងរោងចក្រថាមពល ៕