ថៃ និងម៉ាឡេស៊ី ចាប់ដៃធ្វើការជាមួយគ្នា អភិវឌ្ឍលើប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ ៥ ប្រទេស

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានបង្ហាញថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ កំពុងសហការគ្នជាមួយម៉ាឡេស៊ី ដើម្បីធ្វើការអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន ដើម្បីតភ្ជាប់ប្រទេសសមាជិកអាស៊ានចំនួន ៤ រួមជាមួយចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chayatan Phromsorn លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកផ្នែកដឹកជញ្ជូនប្រទេសថៃ ថ្មីៗនេះ បានជួបប្រជុំជាមួយភាគីម៉ាឡេស៊ី លោក Isham Ishak និងក្រុមហ៊ុនមកពីប្រទេសជិតខាងផ្សេងទៀត ដើម្បីពិភាក្សា អំពីការសហការគ្នា ក្នុងការសាងសង់ប្រព័ន្ធផ្លូវដែកតភ្ជាប់រវាងប្រទេសទាំងពីរ ។

ភាគីប្រទេសទាំងពីរ បានក៏បានពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីគម្រោងដ៏ធំនេះ ហើយម៉ាឡេស៊ី បានយល់ព្រមជាមួយគំនិតរបស់ប្រទេសថៃ ក្នុងការបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីពិភាក្សាបន្ថែមទៀត អំពីប្រព័ន្ធផ្លូវដែក ដែលអាចតភ្ជាប់ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន ៤ ដូចជា ឡាវ ថៃ ម៉ាឡេស៊ី សិង្ហបុរី និងទៅកាន់ប្រទេសចិនផងដែរ ។

តាមការគ្រោងទុក អាជ្ញាធរ មកពីក្រសួងមួយចំនួនរបស់ថៃ នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវៀងច័ន្ទ នៅចុងខែនេះ ដើម្បីពិភាក្សាអំពីការពង្រីកផ្លូវរថភ្លើងចិន-ឡាវ មកកាន់ប្រទេសថៃ ខណ:ការចរចានឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ជុំវិញការផ្តោតលើការតភ្ជាប់ ទីក្រុងវៀងច័ន្ទ និងខេត្ត Nong Khai របស់ថៃ ៕