ស្ទើរតែមួយបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក ១០ រូប បានខាតបង់ទ្រព្យសម្បត្តិ

អន្តរជាតិ

គិត​ត្រឹមថ្ងៃទី ២០ សីហា​នេះ បញ្ជី​អ្នកមាន​បំផុត​លើ​លោក​ទាំង ១០ រូប គឺ​នៅ​តែ​រក្សា​ទ្រង់ទ្រាយ​ដើម ប៉ុន្តែ​អ្វី​ដែល​ប្រែប្រួល​គឺ ទំហំ​ទ្រព្យសម្បត្តិ​របស់​ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​សិន​ជា​ធៀប​ទំហំ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ទាំងនោះ​កាលពី​សប្ដាហ៍​មុន នោះ​យើង​នឹង​មើល​ឃើញ​ថា​ ក្នុង​ចំណោម​បុគ្គល​ ១០ រូប​មាន​តែ Gautam Adani ប៉ុណ្ណោះ ដែល​មាន​ទ្រព្យសម្បត្តិ​កើនឡើង​ពី ១៣១,២ ដល់ ១៤០,៨ ពាន់​លាន​ដុល្លារ ខណៈ​ក្រៅពីនោះ​គឺ​របូត​លុយ​ទាំងអស់ គ្រាន់តែ​ច្រើន​ និង​តិច។

ខាងក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី ១០ រូប​មាន​បំផុត​លើលោក គិត​ត្រឹម​ថ្ងៃទី ២០ សីហា ២០២២៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៦៣,៤ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧១,២ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៦២,៧ ពាន់​លាន​ដុល្លារ

4.  Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤០,៨ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៣,៥ ពាន់​លាន​ដុល្លារ

6. ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៨,៥ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣,៤ ពាន់​លាន​ដុល្លារ

8. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០០,១ ពាន់​លាន​ដុល្លារ

9. Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៧ ពាន់​លាន​ដុល្លារ

10. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៤,៩ ពាន់​លាន​ដុល្លារ៕