លោកឧត្តមសេនីយ៍ត្រី ណុប ឡងឌី នាយករងសាលាទាហានសកម្ម អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទទួលបានការតែងតាំងជា «អភិបាលរង» ខេត្តត្បូងឃ្មុំ។ នេះបើតាមអនុក្រឹត្យលេខ ៦៦៣ អនក្រ.តត ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ណុប ឡងឌី ត្រូវបានគេដឹងថា ជាក្មួយប្រុសរបស់នាយឧត្តមសេនីយ៍ (ផ្កាយ៤) ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ណុប ឡងឌី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈ និងធ្លាប់សិក្សាវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាល កាលឆ្នាំ២០១៨ ផងដែរ៕