លោក ហង់ជួន ណារ៉ុន បានក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០១៣ នាអាណត្តិទី៥ ជំនួសលោក អ៊ឹម សិទ្ធី ដែលត្រូវផ្លាស់ប្ដូរតួនាទី។ លោកបានបញ្ចប់ថ្នាក់បណ្ឌិតនៅប្រទេសរុស្ស៊ី លើជំនាញទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ហើយបានសរសេរសៀវភៅសេដ្ឋកិច្ច ស្តីពីកម្ពុជាដែលជាវត្ថុបំណង ក្នុងជីវិតរបស់លោក។
លោកជារដ្ឋមន្ត្រី ដែលមានមហិច្ឆតាធ្វើកំណែទម្រង់ការអប់រំដ៏ពុកផុយនៅកម្ពុជា ឲ្យមានសក្ដានុភាពឡើងវិញ។ ពង្រឹងគុណភាពអប់រំ រឹតបន្តឹងការប្រឡង ដំឡើងប្រាក់បៀវត្សរ៍ឲ្យគ្រូបង្រៀន សុទ្ធសឹងជាអ្វីដែលលោករដ្ឋមន្ដ្រីរូបនេះបានធ្វើរួចហើយ បើទោះបីជាត្រូវរងការសង្ស័យចំពោះសមត្ថភាពពីដំបូងក៏ដោយចុះ។
ទន្ទឹមនឹងនោះ លោក ហង់ជួនណារ៉ុន គឺជាមន្ត្រីដែលចេះរហូតដល់ទៅ ៥ភាសា ឯណោះ ក្រៅពីភាសាខ្មែរ គឺភាសាអឺរ៉ុប ចំនួន ៣ភាសា និងភាសាអាស៉ី ចំនួន ៣ភាសា។
ជុំវិញបញ្ហាភាសានេះដែរ កាលពីពេលថ្មីៗនេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ «តាមការស្រាវជ្រាវ ការចេះភាសាច្រើន ធ្វើឲ្យខួរក្បាលគិតបានល្អ ជាងអ្នកចេះភាសាតែមួយ និងមានការយល់ដឹងខាងផ្នែកវប្បធម៌ វិទ្យាសាស្ត្រ និងមានបំណិនទំនាក់ទំនងបានល្អជាង។ ក្នុងន័យនេះ លោក ហង់ជួនណារ៉ុន លើកទឹកចិត្តឲ្យយុវជនខ្មែរ រៀនភាសាខ្មែរឲ្យច្បាស់»៕