ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម អាចនឹងឈានដល់ទំព័រថ្មីនៅឆ្នាំ ២០២២

អន្តរជាតិ

នៅ​ឆ្នាំ​ ២០២២ នេះ រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បានបង្ហើប​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ គឺ​កំពុង​បញ្ចេញ​សញ្ញា​វិជ្ជមាន​ខ្លាំង ហើយ​ភាគី​ទាំងសង​ខាង​សុទ្ធ​តែ​មាន​ក្ដី​រំពឹង​ថា វា​អាច​នឹង​ឈាន​ដល់​ចំណុច​កំពូល​ថ្មី​មួយ​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ការ​ជួញដូរ​រវាង​ប្រទេស​ទាំង ២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិត បើ​សង្កេត​មើល​ឲ្យ​មែន​ទែន​ទៅ ​រយៈកាល ៣ ឆ្នាំ​ចុងក្រោយ​ ទំហំ​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​គឺ​បាន​កើតឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត ពោល​កាលពី​ឆ្នាំ ២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ គឺ​មាន​ប្រមាណ​ជាង ៥ ពាន់​លាន​ដុល្លារ ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​ស្រាប់​តែ​មាន​សន្ទុះ​ខ្លាំង​ស្មាន​មិនដល់។

នៅ​ឆ្នាំ ២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​នៅ​អាស៊ាន ២ នេះ​ស្រាប់​តែ​កើនឡើង​រហូត​ដល់ ៧៥% ពោល​ ៩,៣ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ចុងឆ្នាំ ២០២១ ច្រើន​ជាង​ឆ្នាំ ២០២០ ប្រមាណ​ជាង ៤ ពាន់​លាន​ដុល្លារ។

ដោយឡែក​សម្រាប់​ឆ្នាំ ២០២២ នេះ​វិញ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២​ សុទ្ធ​តែ​មាន​បំណង​ចង់​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​រហូត​ដល់ ១០ ពាន់​លាន​ដុល្លារ ឬ​ច្រើនជាង​នេះ ខណៈ​គិត​ត្រឹម​ឆមាស​ទី ១ ទំហំពាណិជ្ជកម្ម​គឺ​មាន​ជិត ២ ពាន់​លាន​ដុល្លារ៕