ប្រធានាធិបតីថ្មីហ្វីលីពីន ស្នើកញ្ចប់ថវិកាជិត ១០០ពាន់ដុល្លារ ពង្រីកសេដ្ឋកិច្ច ខណៈវិស័យអប់រំបានច្រើនជាងគេបំផុត

អន្តរជាតិ

ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន ទើបនឹងឡើងកាន់ដំណែងក្តៅៗប៉ុន្មានថ្ងៃកន្លងទៅ លោក Ferdinand Marcos Jr នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ស្នើសុំកញ្ចប់ថវិកាជាតិជិត ១០០ពាន់លានដុល្លារពីសភា សម្រាប់ឆ្នាំ២០២៣ ដែលជាចំនួនច្រើនបំផុត ដើម្បីគាំទ្រសំដៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ប្រជាជនរាប់លាននាក់ ឱ្យងើបចេញពីភាពក្រីក្រ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា កញ្ចប់ថវិកាប្រមាណជិត ១០០ពាន់លានដុល្លារនេះ ដើម្បីពង្រីកសេដ្ឋកិច្ចហ្វីលីពីនឱ្យបាន ៨ភាគរយ ក្នុងរយៈពេល៦ឆ្នាំរបស់អាណត្តិ ៦ឆ្នាំរបស់លោក Ferdinand Marcos Jr ដើម្បីឱ្យហ្វីលីពីននៅរក្សាចំណាត់ថ្នាក់ ក្នុងចំណោមក្រុមប្រទេសអាស៉ី ដែលមានការរីកចម្រើនឆាប់រហ័សបំផុត ព្រមទាំងកាត់បន្ថយអត្រាភាពក្រីក្រឱ្យបានពាក់កណ្តាល ខណៈកាលពីឆ្នាំ២០២១ អត្រានេះគឺ ១៨.១ភាគរយ។

ស្នើសុំកញ្ចប់ថវិកាជាតិជិត ១០០ពាន់លានដុល្លារពីសភា របស់ Marcos Jr គឺសម្រាប់វិស័យអាទិភាពចម្បងៗមួយចំនួន រួមមានវិស័យអប់រំ, សាធារណការ, សន្តិសុខស្បៀង, សុខាភិបាល និងថាមពលស្អាត។ ខណៈដែលវិស័យអប់រំ ប្រធានាធិបតីរូបនេះ នឹងលើកយកជាអាទិភាពច្រើនជាងគេបំផុត គឺ ១៥.២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង១៦ភាគរយ នៃទំហំកញ្ចប់ថវិកាសរុប។

សម្រាប់វិស័យសាធារណការវិញ ទទួលបាន ១៣ភាគរយ វិស័យសុខាភិបាលទទួលបាន ៥ភាគរយ និងសុខុមាលភាពសង្គម ទទួលបាន ៤ភាគរយ។

រីឯវិស័យកសិកម្ម ក៏នឹងទទួលបានថវិកា ៣.២៨ពាន់លានដុល្លារអាមេរិក ផងដែរ ដែលជាកំណើន៤០ភាគរយ ធៀបនឹងថវិកាដែលវិស័យនេះ ទទួលបានកាលពីឆ្នាំ២០២២៕