Bugatti Chiron 110 Ans ផលិតតែ ២០ គ្រឿងគត់លើលោក តម្លៃវិញញាក់សាច់

អន្តរជាតិ

បើ​និយាយ​ពី​រថយន្ត​ស្ព័រ​ស៊ីវិល័យ ក្រុមហ៊ុន Bugatti ច្បាស់ជា​ឈាន​មុខគេ​ជា​មិនខាន ជាមួយ​នឹង​រូបរាង​ដ៏​មាន​អំណាច និង​កម្លាំង​ម៉ាស៊ីន​ខ្លាំងគ្មាន​គូប្រៀប ប៉ុន្តែ​រថយន្ត​កាន់តែស្អាត ម៉ាស៊ីន​កាន់តែ​ខ្លាំង Bugatti ក៏​ល្បី​មិន​ណយ​ដែរ​រឿង​តម្លៃ​ថ្លៃ​កប់​ពពក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង ដូចជា​រថយន្ត​ប្រភេទ Limited Edition Bugatti Chiron 110 Ans ដែល​ផលិត​មក​តែ ២០ គ្រឿង​គត់​ក្នុង​ឱកាស​អបអរ​គម្រប់​ខួប​ទី ១១០ ឆ្នាំ​របស់​ក្រុមហ៊ុន​ Bugatti កាលពី​ឆ្នាំ ២០១៩ គឺ​មាន​តម្លៃ​រហូត​ដល់​ប្រមាណ ៤,២ លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​ប្រភព​សារព័ត៌មាន​អន្តរជាតិ​ធំៗ​បាន​ចុះផ្សាយ។

ក្រឡេក​ទៅ​មើល​ពី​លក្ខណៈពិសេស​របស់​រថយន្ត​តម្លៃ​រាប់​លាន​ដុល្លារ​មួយ​នេះ​វិញ​គឺ បំពាក់​មក​នូវ​ម៉ាស៊ីន Quad-Turbocharged W-16 ទំហំ ៨.០លីត្រ និង​អាច​ផលិត​កម្លាំង​បាន​ដល់ ១ ៥០០hp។ វា​អាច​រត់​ដល់​ល្បឿន ២៦១ MPH ឬ​ប្រមាណ ៤២០ គម/ម៉ោង ចំណាយ​ពេល​ត្រឹម ២,៤វិនាទី​ប៉ុណ្ណោះ ក្នុង​ការ​ជាន់​ល្បឿន​ពី ០-១០០ គម/ម៉ោង។

រចនាបថ​របស់​វា​វិញ ទាំងក្រៅ​និង​ក្នុង​គឺ​រំលេច​នូវ​ការ​ឌីហ្សាញ​ជា​រាង​ទង់ជាតិ​ប្រទេស​បារាំង ដែល​ជា​ទីកំណើត​នៃ​ក្រុមហ៊ុន​កំពូល​មួយ​នេះ ខណៈតួ​រថយន្ត​គឺ​បាន​ស្រោប​ដោយ​សសៃកាបូន​យ៉ាង​ល្អិតល្អន់ ស្របពេល​ចង្កូត​នៃ​រថយន្ត​គឺ​ធ្វើ​ឡើង​ដោយ​កាបូន​សុទ្ធ ស្រោប​ដោយ​ស្បែក​ពណ៌​ខៀវ៕