តុលាការដាក់ទោសមហាសេដ្ឋីចិន ជាប់ពន្ធនាគារ ១៣ ឆ្នាំ ពិន័យ ៨ ពាន់លានដុល្លារ ក្រោយគេចខ្លួន ៥ ឆ្នាំ

អន្តរជាតិ

កាលពី​ថ្ងៃសុក្រ​កន្លង​ទៅ តុលាការ​ទីក្រុង​សៀងហៃ​បាន​សម្រេច​ដាក់ទោស​មហាសេដ្ឋី​ចិន​-កាណាដា Xiao Jianhua ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៣ ឆ្នាំ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន Tomorrow Holdings របស់​លោក​បង់​ប្រាក់​ពិន័យ​ប្រមាណ ៥៥,០៣ ពាន់​លាន​យ័ន ឬ​ ៨,១ ពាន់​លាន​ដុល្លារ ក្រោយ​បុរស​ម្នាក់នេះ​រត់​គេច​ខ្លួន​អស់​រយៈពេល ៥ ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​លិខិត​ពី​តុលាការ​ថ្នាក់​កម្រិត​មធ្យម​ទីក្រុង​សៀងហៃ​បាន​ឲ្យ​ដឹង​ថា លោក Xiao និង​ក្រុមហ៊ុន Tomorrow Holdings គឺ​បាន​ចោទ​ប្រកាន់​ពី បទ​កិបកេង​លួច​ប្រាក់​បញ្ញើ​សាធារណៈ ក្បត់​ទំនុកចិត្ត​អតិថិជន ប្រើប្រាស់​លុយ​ខុសច្បាប់ និង​ជាប់ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ជាដើម។

ប្រភព​ដដែល​បាន​បន្ថែម​ថា តាំងពី​ឆ្នាំ ២០០១ ដល់ ២០២១ លោក​ Xiao និង​ក្រុមហ៊ុន​របស់​លោក​បាន​ផ្ដល់​ជា​ភាគហ៊ុន​ អចលនទ្រព្យ និង​លុយ​មួយ​ចំនួន​ទៅកាន់​អាជ្ញាធរ​សរុប​ប្រមាណ ៦៨០ លាន​យ័ន ជាថ្នូរ​នឹង​ការ​ជួយ​ក្រុមហ៊ុន​គេចផុត​ពី​ការ​ស៊ើបអង្កេត​កន្លង​ទៅ។

សូមជម្រាប​ដែរ​ថា​ មាន​មន្ទិលសង្ស័យ​ថា លោក Xiao អាច​ប្រើប្រាស់​សិទ្ធ​ជា​ជនជាតិ​កាណាដា​ដើម្បី​គេចវេស​ពី​ការ​ផ្ដន្ទាទោស​នៅ​ចិន ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស Wang Wenbin បាន​និយាយ​ថា Xiao នឹង​មិន​អាច​រួចខ្លួនឡើយ ដ្បិត​ច្បាប់​ប្រទេស​ចិន​គឺ​មិន​ទទួល​ស្គាល់​ពី​ប្រសិទ្ធភាព​នៃ​ការ​កាន់​សញ្ជាតិ ២ ឡើយ៕