មេធំ Twitter៖ ប្រាក់ឧបត្ថម្ភបុគ្គលិកអាចនឹងបន្ថយដល់ ៥០% ដោយសារវិបត្តិហិរញ្ញវត្ថុ

អន្តរជាតិ

កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន CFO ប្រចាំ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ខ្នាតយក្ស Twitter បាន​ទម្លាយ​ឲ្យ​ដឹង​ថា បុគ្គលិក​ទាំងអស់​ប្រហែល​ជា​ត្រូវ​ខាតបង់​ទឹកប្រាក់​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ​ដល់​ទៅ ៥០% ដោយសារ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ហិរញ្ញវត្ថុ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​ The New York Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​បាន​បន្ថែម​ថា បុគ្គលិក​ក្រុមហ៊ុន ២ រូប បាន​បង្ហាញ​សារ​ទទួល​បាន​ពី Ned Segal ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ក្រុមហ៊ុន​ ដែល​មាន​អត្ថន័យ​ថា គិត​មក​ទល់ពេលនេះ​កញ្ចប់​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ទើប​នឹង​ទទួល​បាន ៥០% ប៉ុណ្ណោះ ដូច្នេះ​បុគ្គលិក​ទាំងអស់​ប្រហែល​ជា​ត្រូវ​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ឆ្នាំនេះ។

សូមជម្រាប​ដែរ​ថា មិនមែន​មានតែ Twitter ឡើយ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​នេះ ពោល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Meta, Alphabet និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​កំពុង​ដេកព្រួយ​ ខ្លាច​វិស័យ​បច្ចេកវិទ្យា​មាន​ការ​ដើរ​ថយក្រោយ​វិញ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច។​

គួសរំលឹក​ដែរថា សម្រាប់​ត្រីមាស​ទី ២ នេះ​វិញ Twitter បាន​ទម្លាយ​ថា ការខាតបង់​នៅ​តែ​បន្ត​មានតាំងពី​ឆ្នាំ ២០២០ ខណៈ​មិនអាច​កំណត់​ពី​ទំហំ​ជាក់លាក់​បាន​ ដោយសារ​ជាប់​ក្ដីក្ដាំ​ជាមួយ Elon Musk៕