អាជ្ញាធរខេត្តបាត់ដំបង ប្រកាសរៀបចំកែលម្អរង្វង់មូលលោកតាដំបងក្រញូង ឲ្យសមនឹងទីកន្លែងសក្ការៈ

សង្គម​ និង​សេដ្ឋកិច្ច

រង្វង់មូលលោកតាដំបងក្រញូងខេត្តបាត់ដំបងនឹងត្រូវរៀបចំកែលម្អ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះឲ្យបានល្អសមជាទីកន្លែងសក្ការៈដើម្បីទាក់ទាញទេសចរណ៍។ នេះបើតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២២ សីហាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាពបច្ចុប្បន្ន

តាមគម្រោងកែលម្អថ្មីនេះ អាជ្ញាធរគ្រោងនឹងរៀបចំកន្លែងចតរថយន្តឲ្យរបៀបរាបរយ កន្លែងលក់ដូរ កន្លែងថតរូប និងរៀបចំសួនច្បារថ្មីផងដែរ។

ជារៀងរាល់ ថ្ងៃឧបោសថសីល និងថ្ងៃបុណ្យទានធំៗ ម្តង គេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងប្រារព្ធពិធីសាសនាផ្សេងៗ នៅរង្វង់មូលលោកតាដំបងក្រញូង។

គួររំឭកថា រូបសំណាក់លោកតាដំបងក្រញូងមានកំពស់ ៦,៥ម៉ែត្រ ស្ថិតនៅចំណុចផ្លូវបំបែករង្វង់មូលឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងខេត្ដបន្ទាយមានជ័យ។ រូបសំណាកនេះត្រូវបានសាងសង់ដំបូង ក្នុងសម័យ សង្គមរាស្ដ្រនិយមដែលមានទំហំតូចជាងសព្វថ្ងៃ ហើយត្រូវបានកសាងឡើងវិញ ក្នុងឆ្នាំ១៩៩៩ សម្រាប់ជាទីគោរពសក្ការ: តាមជំនឿរបស់អ្នកស្រុក និងត្រូវបានគេជឿថាមានបារមីបំផុតលើជំនឿសាសនាពិសេសការបន់ស្រង់នានា៕

រូបភាពបច្ចុប្បន្ន