ស្ត្រីមេម៉ាយឥណ្ឌា ផ្ដួលស្ដេចត្រាញ់អចលនទ្រព្យចិន ក្លាយជាមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ី

អន្តរជាតិ

ដោយសារ​តែ​បច្ចុប្បន្ន​ វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​កំពុង​ជួប​ប្រទះ​វិបត្តិ​ហិរញ្ញវត្ថុ​ជាខ្លាំង បណ្ដាល​ឲ្យ​ក្រុម​វិនិយោគិន និង​អ្នក​អភិវឌ្ឍ​ជាច្រើន​រូប​ទទួល​ការ​ខាតបង់​ស្ទើរ​គ្រប់គ្នា ហើយ​ Yang Huiyan ក៏​បាន​របូត​តំណែង​មហាសេដ្ឋី​ស្រីមាន​បំផុត​នៅ​អាស៊ី ក៏​ព្រោះ​តែ​ហេតុផល​នេះ​ដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​គ្នា​នោះ ស្ត្រី​ឥណ្ឌា​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា Savitri Jindal បាន​ក្លាយ​ជា​អ្នក​ស្នង​តំណែង​បន្ត​របស់​ស្ត្រី​ជនជាតិ​ចិន ដោយ​បាន​ក្លាយ​ជា​មហាសេដ្ឋី​ស្រី​មាន​បំផុត​នៅ​អាស៊ី​ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ១៧,៤ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី Forbes។

លោកស្រី Savitri គឺ​មាន​ដើមកំណើត​នៅ Tinsukia, Assam ហើយ​បាន​រៀបការ​ជាមួយ​ស្ថាបនិក​ក្រុមហ៊ុន Jindal លោក Om Prakash Jindal នៅ​ទសវត្ស​ឆ្នាំ ១៩៧០ ហើយ​បន្ទាប់ពី​ស្វាមី​បាន​ចែកឋាន​នៅ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ឆ្នាំ ២០០៥ លោកស្រី​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមហ៊ុន Jindal។

ក្រុមហ៊ុន Jindal គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខគេ​មួយ​លើ​វិស័យ​ផលិត​ស៊ីម៉ងត៍​ ថាមពល និង​គ្រឿង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ដែកថែប​ជាដើម។

សូមជម្រាប​ដែរ​ថា លោកស្រី Jindal គឺ​ជា​បុគ្គល​ទី ០៦ នៃ​បញ្ជី​អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​ឥណ្ឌា និង​ជា​ស្ត្រីមាន​បំផុត​ប្រចាំ​ឥណ្ឌា និង​នៅ​អាស៊ី​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ១៧,៤ពាន់​លាន​ដុល្លារ៕