ការនាំចេញផលិតផលកសិកម្មអ៊ុយក្រែន ធ្លាក់ចុះរាប់លានតោន តាំងពីរុស្ស៊ីបង្កាត់ភ្លើងសង្គ្រាម

អន្តរជាតិ

ដូចដែល​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួចមកហើយ​ថា រុស្ស៊ី​បាន​បើកការ​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី ២៤ ​កុម្ភៈកន្លង​ទៅ ហើយ​មក​ទល់​ថ្ងៃពេល​នេះ​ សង្គ្រាម​គឺ​នៅ​មិនទាន់​រក​ដំណោះស្រាយ​បញ្ចប់​បាន​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
05 July 2019, Krasne, Ukraine – Combine reloads wheat into the bunker for further transportation during the harvest near the Krasne village.

ដ្បិត​វា​មិន​ទាន់​បាន​បញ្ចប់​មែន​ពិត ប៉ុន្តែ​ការ​នាំចេញ នាំចូល​ទំនិញ​នៃ​ប្រទេស​ទាំង ២ ទៅ​លើ​ទីផ្សារ​អន្តរជាតិ​ហាក់មាន​ភាព​ប្រសើរ​ជាង​រយៈពេល​ប៉ុន្មាន​ខែមុនៗ តែ​ទោះ​ជាយ៉ាងណា វា​នៅ​តែ​មិនអាច​ប្រៀប​ទៅ​នឹង​កាល​មិនទាន់​កើត​សង្គ្រាម​ដដែល។

តួយ៉ាង យោង​តាម​របាយការណ៍​បង្ហាញ​ដោយ​ក្រសួង​កសិកម្ម​បាន​ឲ្យ​ឃើញ​ថា ការនាំចេញ​ផលិតផល​កសិកម្ម​របស់​អ៊ុយក្រែន​ទៅ​លើ​ទីផ្សារ​អន្តរជាតិ​គឺ មាន​ការ​ធ្លាក់ចុះ​ខ្លាំង​ ពោល​គិត​ពី​ថ្ងៃទី ២៤ ​កុម្ភៈ ដល់ ១៥ សីហា វា​បាន​ធ្លាក់ចុះ​ពី ១៩,៥ លាន​តោន មក​សល់​ត្រឹម ១០ លាន​តោន​ប៉ុណ្ណោះ។

ដោយឡែក សម្រាប់​ទិន្នផល​នៃ​ឆ្នាំ ២០២២ នេះ​វិញ រឹតតែ​ធ្លាក់ចុះ ពោល​គេបាន​ព្យាករណ៍​ថា វា​អាច​នឹង​ធ្លាក់​ពី ៨៦ លាន​តោន មក​នៅ​ត្រឹម​ប្រហែល ៥០ លាន​តោន​ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ កាលពី​សប្ដាហ៍​មុន​ក្រសួង​កសិកម្ម​បាន​អះអាង​ថា ការនាំចេញ​ធញ្ញជាតិ​សម្រាប់​រដូវកាល ២០២២/២៣ របស់​អ៊ុយក្រែន​បាន​ធ្លាក់ចុះ ៥១,៦% កាលពី​ឆ្នាំទៅ មក​នៅ​ប្រហែល ៣ លាន​តោន​ប៉ុណ្ណោះ៕