មហាសេដ្ឋីមានបំផុតនៅអាស៊ី សម្លឹងឃើញ NDTV ជាធ្នាក់ប្រឡូកលើប្រព័ន្ធផ្សព្វផ្សាយ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មហាសេដ្ឋី Gautam Adani មាន​បំណង​ចង់​ទិញ​យក​ភាគហ៊ុន​ធំ​នៃក្រុមហ៊ុន​ទូរទស្សន៍​ពេញនិយម​ក្នុង​ស្រុក New Delhi Television ហៅ​កាត់ NDTV ខណៈ​ភាគី​ខាង​ក្រុមហ៊ុន​អះអាង​ថា ពួកគេ​នៅ​មិនទាន់​ទទួល​បាន​សំណើ​ពី​មហាសេដ្ឋីមាន​ដាច់គេ​នៅ​អាស៊ី​នៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា យោង​តាម​ការ​ចុះផ្សាយ​ពី Thedailystar បាន​ឲ្យ​ដឹង​ថា Adani Group មាន​បំណង​ចង់​ទិញ​ភាគហ៊ុន​ប្រមាណ ២៩,១៨% នៅ NDTV ខណៈ​ពួកគេ​ក៏​ត្រៀម​ជើងព្រួល​រួចស្រេច​ក្នុង​ការ​ចរចា​ទិញ​ភាគហ៊ុន ២៦% បន្ថែម​ទៀត បើសិន​ជា​ម្ចាស់ភាគហ៊ុន​ផ្សេង​ចង់​លក់។

បើ​ទោះ​បីជា​ Adani Group មិន​បាន​បញ្ចេញ​នូវ​ទិន្នន័យ​ហិរញ្ញវត្ថុ​ដែល​ត្រៀម​ចំណាយ​សម្រាប់​ការ​ចង់​ទិញ NDTV ប៉ុន្តែ​បើ​យោង​តាម​ការ​គណនា​របស់ Dailystar បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​មាន​បំផុត​នៅ​ឥណ្ឌា​ប្រហែល​ជា​ត្រូវចំណាយ ៤,៩៣ ពាន់​លាន​រូពី ឬ​ប្រមាណ​ជាង ៦០ លាន​ដុល្លារ សម្រាប់​ចំណែកភាគហ៊ុន ២៩,១៨%។

សូមជម្រាប​ដេរ​ថា NDTV គឺ​ចាប់​កំណើត​ឡើង​ដោយ​មាន​ស្ថាបនិក​លោក Prannoy Roy និង​ភរិយា​នៅ​ឆ្នាំ ១៩៨៨ ហើយ​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ គឺ​ជា​ស្ថាប័ន​មួយ​ដែល​តែងតែ​ចេញមុខ​រិះគន់​អំពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឥណ្ឌា៕