តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៤ សីហានេះបានផ្អាកតំណែងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា ជាបណ្ដោះអាសន្ន បន្ទាប់ពីទទួលបានសំណើពីបក្សប្រឆាំង ក្នុងការទាមទារឲ្យមានការពិនិត្យលើរយៈពេលកាន់អំណាចរបស់នាយករដ្ឋមន្ត្រីដោយស្របច្បាប់។
បើតាមច្បាប់ធម្មនុញ្ញថៃ នាយករដ្ឋមន្ត្រីគឺមានសិទ្ធ គ្រប់គ្រងតំណែងសរុបរយៈពេល ៨ឆ្នាំ ខណៈដែលគណបក្សប្រឆាំងអះអាងថា លោក ប្រាយុទ្ធ បានចូលកាន់អំណាចតាំងពីឆ្នាំ២០១៤ ហើយគិតមកទល់ពេលនេះគឺ ល្មមដល់ឆ្នាំកំណត់ហើយ។
យ៉ាងណា ក្រុមអ្នកគាំទ្រលោកប្រាយុទ្ធ ក៏បានប្រតិកម្មវិញថា អាណត្តិនាយករដ្ឋមន្ត្រីរបស់អតីតនាយទាហានរូបនេះ គួរតែរាប់ពីឆ្នាំ ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញថ្មីបង្កើតឡើង ឬនៅឆ្នាំ ២០១៩ ពេលដែលការបោះឆ្នោតត្រូវបានពន្យារពេល។
តែទោះជាយ៉ាងណា អំឡុងពេលដែលតំណែងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា កំពុងព្យួរដំណែងឧបនាយករដ្ឋមន្រ្តី គឺលោក ប្រាវីត វុងស៊ូវ៉ាន់ ក្នុងវ័យ៧៧ឆ្នាំ ដែលទំនងនឹងត្រូវឡើងជា នាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្ន៕