នៅថ្ងៃទី ២៤ សីហា ២០២២ នេះ រដ្ឋធម្មនុញ្ញថៃបានប្រកាសផ្អាកតំណែងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជាបណ្ដោះអាសន្ន ក្រោយបក្សប្រឆាំងអះអាងថា លោកបានកាន់តំណែងលើសពេលកំណត់ ៨ ឆ្នាំ។
អំឡុងពេលត្រួតពិនិត្យលើបញ្ហាមួយនេះ លោក ប្រាវីត វុងស៊ូវ៉ាន់ ឧបនាយករដ្ឋមន្ត្រីទីមួយ នឹងត្រូវឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទីបណ្ដោះអាសន្ន រហូតដល់តុលាការរដ្ឋធម្មនុញ្ញដោះស្រាយបញ្ហាខាងលើរួចរាល់។
លោក ប្រាវីត វុងស៊ូវ៉ាន់ ដែលនឹងចូលមកកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបណ្ដោះអាសន្នគឺមានបទពិសោធន៍ក្រាស់ក្រែលលើឆាកនយោបាយ ពោលបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Chulachomklao Royal Military Academy ក្នុងឆ្នាំ ១៩៦៩ លោកបានក្លាយជាគាត់បានក្លាយជាមន្រ្តីនៅក្នុងកងវរសេនាធំថ្មើរជើងទី ២១ (ឆ្មាំមហាក្សត្រី) កងពលធំថ្មើរជើងទី ២ ។
នៅឆ្នាំ ១៩៧៨ លោកបានបញ្ចប់វគ្គបញ្ជាការ និងអគ្គសេនាធិការថៃ។ នៅឆ្នាំ ១៩៩២ គាត់ត្រូវបានតែងតាំងជាជំនួយការរបស់រាជវង្ស ហើយនៅឆ្នាំ ១៩៩៦ គាត់ត្រូវបានតំឡើងឋានៈជាមេបញ្ជាការកងពលធំថ្មើរជើងទី ២ ។
បន្ទាប់ពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យការពារជាតិនៃប្រទេសថៃក្នុងឆ្នាំ ១៩៩៧ គាត់បានក្លាយជាមេបញ្ជាការរង ហើយនៅឆ្នាំ ១៩៩៨ មេបញ្ជាការនៃភូមិភាគទី ១ (ទទួលបន្ទុកទីក្រុងបាងកក និងកណ្តាលប្រទេសថៃ)។
ខែធ្នូ ឆ្នាំ ២០០៨ លោកត្រូវបានទទួលតំណែងថ្មីជារដ្ឋមន្ត្រីការពារជាតិសម្រាប់គណរដ្ឋមន្ត្រី Abhisit Vejjajiva ដែលបានបម្រើការដល់ខែសីហា ២០១១ និងក្រោយមកលោកត្រូវបានតែងតាំងតំណែងនេះម្ដងទៀតនៅឆ្នាំ ២០១៤ រហូតដល់ ២០១៩ មុនទទួលតំណែងឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO)។
សូមជម្រាបដែរថា លោក ប្រាវីត គឺមិនទាន់មានគ្រួសារនៅឡើយ ហើយលោកតែងតែចំណាយពេលកម្សាន្តតាមរយៈការរត់ហាត់ប្រាណ និងលេងកូនហ្គោល។
យោងតាមទិន្នន័យផ្ដល់ឲ្យដោយ Wikipedia បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រីស្ដីទីកាលពីឆ្នាំ ២០០៨ មាន ៥៧ លានបាត ប៉ុន្តែនៅឆ្នាំ ២០១៤ បានកើនឡើងដល់ ៨៧ លានបាត៕