សមាគមអ្នកសាងសង់កម្ពុជា របស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងទៅជួបជុំធុរកិច្ចក្នុងវិស័យសំណង់នៅថៃ

ជុំវិញ​ឧកញ៉ា

សមាគមអ្នកសាងសង់កម្ពុជា ហៅកាត់ជាសាភាអង់គ្លេសថា CCA របស់អ្នកឧកញ៉ា ពុង ឃាវសែ បានសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ជីវ ស៊ីវផេង អគ្គនាយកលេខាធិការដ្ឋាន CCA ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម និងដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនខ្នាតធំដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃផងដែរ។

សូមជម្រាបថា CCA គឺជាសមាគមសំណង់ដំបូងគេ និងធំជាងគេក្នុងប្រទេសកម្ពុជា ដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ជាង ១៦០ ក្រុមហ៊ុននិងស្ថាប័ន។ ជា​រៀង​រាល់​ឆ្នាំ CCA ក៏បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​សំណង់​ធំ​បំបំផុនៅកម្ពុជា ដោយ​បង្ហាញ​ផលិតផល​រាប់​ពាន់​មុខ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ របស់អ្នកឧកញ៉ា ពុង ឃាវសែ៕