ទោះសេដ្ឋកិច្ចពិភពលោកយ៉ាប់យ៉ឺនយ៉ាងណា ក៏អ្នកមានដាច់គេនៅចិនអាចរកចំណូលបានរាប់ពាន់លានដុល្លារ

អន្តរជាតិ

បើលោកអ្នក​ជា​អ្នកតាមដាន​វិស័យ​សេដ្ឋកិច្ច​អន្តរជាតិ អ្នក​នឹង​ដឹង​ជា​មិនខាន​ថា បច្ចុប្បន្ន​មហាអំណាច​ចិន​កំពុង​ជួប​វិបត្តិ​ផ្ទួនៗ ណា​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់ចុះ ស្របពេល​វិស័យ​អចលនទ្រព្យ​ក្នុង​ស្រុក​ក៏​កំពុង​ស្ថិត​នៅ​ចំណុច​ប្រកាស​អាសន្ន​ថែម​ទៀត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​ទោះ​ជា​ពេលនេះ​សេដ្ឋកិច្ច​នៅ​ចិន​រាង​បង្ហាញសភាពមិនសូវល្អ​​បន្តិច​ក៏​ពិតមែន ប៉ុន្តែ​វា​មិន​បាន​រារាំង​ឲ្យ​មហាសេដ្ឋី​ដូចជា​លោក Zhong Shanshan មាន​បញ្ហា​ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន​ឡើយ។

យោង​តាម​ការ​ចុះផ្សាយ​ពី Forbes បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​មាន​បំផុត​នៅ​ចិន​រូប​នេះ គឺ​រក​ចំណូល​បាន​ច្រើនជាង​ឆ្នាំ​ទៅ​ប្រមាណ ១៥% គិត​ត្រឹម​រយៈពេល​កន្លះ​ឆ្នាំ​ដំបូង។ នេះ​ក៏​មាន​ន័យ​ថា Nongfu Spring រក​បាន​ច្រើនជាង​ឆ្នាំ​ទៅ ៤,៦ ពាន់​លាន​យ័ន ឬ ៦៧៦ លាន​ដុល្លារ។

មិនតែប៉ុណ្ណោះ Forbes ក៏បាន​រាយការណ៍​បន្ថែម​ថា ប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន​គឺ​កើន ៩,៤% ឬ​ប្រមាណ ១៦,៦ ពាន់​លានយ័ន (ប្រហែល ២,៤ ពាន់​លាន​ដុល្លារ។

បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​ស្ថាបនិក Nongfu Spring លោក Zhong Shanshan គឺ​កំពុង​កាន់​តំណែង​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​ចិន ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៦៩,៧ ពាន់​លាន​ដុល្លារ៕