ភ្នំពេញ៖ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានលើកយកចំណុចសំខាន់ៗចំនួន៥ ដើម្បីចែករំលែកឲ្យសារធាណៈជនបានយល់ច្បាស់។
បើតាមលោក ឧកញ៉ា គីម ហ៊ាង ៥ ចំណុចសំខាន់ៗទាំងនោះ នឹងធ្វើកម្ពុជាអាចដើរលឿនជាងប្រទេសភាគច្រើនបំផុតក្នុងតំបន់អាស៊ានត្រឹមឆ្នាំ២០៥០ ។ ចំណុចទាំង៥ រួមមាន ៖
១. ធ្វើបច្ចុប្បន្នភាពប្រពន្ធ័អប់រំរបស់ខ្លួនតាំងពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់មហាវិទ្យាល័យ សម្រាប់រយៈពេល៣០ឆ្នាំ ដោយបង្រៀនគាត់២០ឆ្នាំ និងអោយគាត់បង្រៀនកូនគាត់ថែម១០ឆ្នាំទៀត ដោយយកគំរូតាមប្រទេសជប៉ុន។
២. រដ្ឋមន្រ្តីនៅក្រសួងត្រូវមើលថែ និងកាពារផ្នែកជំនាញរបស់ខ្លួនអោយបានល្អ និងមានការទទួលខុសត្រូវខ្ពស់ សម្រាប់ប្រជាជនមួយប្រទេស ដែលទាក់ទងទំនាញរបស់ខ្លួន ហើយចៅហ្វាយខេត្ត ត្រូវមើលថែ និងការពារគ្រប់ផ្នែក ដែលទាក់ទងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅខេត្តរបស់ខ្លួនឯង។
៣. រាល់ការតែងតាំង ប្រគល់ភារកិច្ច និងតម្លើងឋានៈ បុណ្យសក្តិ ក្នុងជួររាជការ ត្រូវធ្វើឡើងតាមរយៈស្នាដៃ និងសមត្ថភាពពិតៗ ដើម្បីអោយពួកគាត់ដឹងថា ការងារដែលពួកគាត់ត្រូវធ្វើ និងប្រាក់ខែ ដែលពួកគាត់បានទទួលតាមរយៈការបង់ពន្ធរបស់រាស្រ្ត សុំជំនួយបរទេស ព្រមទាំងខ្ចីលុយពីបរទេស ដែលទាំងកូនចៅគាត់ និងកូនចៅយើងទាំងអស់គ្នាត្រូវសង ក្នុងថ្ងៃអនាគត គឺត្រូវធ្វើការបំរើរាស្រ្ត ទុកផលប្រយោជន៍រាស្រ្ត និងសង្គមជាតិជាធំ ដោយមិនត្រូវយកមុខដំណែង និងតួរនាទីទាំងនោះ ទៅធ្វើអាជីវកម្មជាដាច់ខាត។
៤. ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ត្រូវចេះស្រលាញ់គ្នា ជាប្រជាជាតិតែមួយ ឈប់កាច់ត្រួយដាក់ជី ឈប់្របឆាំងផ្កាប់មុខ ឬគាំទ្រផ្កាប់មុខ ដោយអ្វីៗត្រូវចេះពិចារណា ហើយបើមិនយល់អាចសួរគេសួរឯង និងត្រូវរៀនជានិច្ច។
និងចំនុចទី៥. បញ្ញាវន្ត័វ័យក្មេងកម្ពុជា ដែលមានសមត្ថភាពពិតៗ មានឆន្ទៈពិតៗ មានគំនិតស្នេហាជាតិពិតៗ ហើយមានបំណងបំរើរាជរដ្ឋាភិបាល បំរើប្រជាជន គួរតែត្រូវបានលើកទឹកចិត្ត បង្កភាពងាយស្រួល និងផ្តល់ឱកាសអោយពួកគាត់តាមការគួរ ដោយមិនប្រកាន់ប្រវត្តិក្រុមគ្រួសារ ជាអ្នកធ្លាប់តស៊ូឬអត់ មកពីគ្រួសារថ្នាក់ដឹកនាំ ឬមកពីគ្រួសារធម្មតា។លោកឧកញ៉ា គីម ហ៊ាង អះអាងថា អ្វីៗទាំងនេះ គឺគ្រាន់តែលើកឡើង ដើម្បីការរីកចំរើនប្រកបដោយនិរន្តភាពនៅកម្ពុជាប៉ុណ្ណោះ៕ អត្ថបទ៖ សិរីកា