Panasonic គ្រោងបោះទុន ៤ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅអាមេរិក

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​ខ្នាតយក្ស​របស់​ជប៉ុន Panasonic Holdings Corp បាន​ទម្លាយ​ថា កំពុង​ពិភាក្សា​លើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​អាគុយ​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋអាមេរិក ជាមួយ​តម្លៃ​ប្រមាណ ៤ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Wall Street Journal។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា Panasonic គឺ​បាន​សម្លឹង​ឃើញ Oklahoma ជា​ទីតាំង​សក្ដិសម​បំផុត​សម្រាប់​ការ​សាងសង់​រោងចក្រ​មួយ​នេះ ស្របពេល​អាជ្ញាធរ​ប្រចាំ​តំបន់​អះអាង​ថា វា​អាច​ផ្ដល់​ឱកាស​ការងារ ៤ ០០០ កន្លែង​នៅ​ទីនោះ។

ក្រៅពី Oklahoma ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​ទីតាំង​នៅ​តំបន់​ភូមិសាស្ត្រ Kansas ផង​ដែរ ជាមួយ​គោលបំណង​ដូចគ្នា គឺ​ងាយស្រួល​ផ្គត់ផ្គង់​ទំនិញ​ជូន​ដៃគូ​ពាណិជ្ជកម្ម​កាន់ឆ្នាំ Tesla។

សូមជម្រាប​ដែរ​ថា Panasonic គឺ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​ធំ​បំផុត​ប្រចាំ​ប្រទេស​ជប៉ុន និង​ជា​ក្រុមហ៊ុន​លំដាប់​លេខរៀង​ទី ១៤ ប្រចាំ​ប្រទេស​ដែល​ទទួល​បាន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ច្រើន​បំផុត៕