ធ្លាប់តែលក់ទូរស័ព្ទ ពេលនេះ Xiaomi ចង់ប្រឡូកលើវិស័យរថយន្តម្ដង

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Xiaomi Corp បាន​ជួប​ចរចា​ជាមួយ​ក្រុមហ៊ុន Beijing Automotive Group Co ដើម្បី​ចាប់ដៃគ្នា​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រឡេក​ទៅ​អតីតកាល​បន្តិច ពោល​កាលពី​ឆ្នាំទៅ Xiaomi ធ្លាប់​បាន​និយាយ​ថា នឹង​ចូល​ប្រឡូក​លើ​វិស័យ​រថយន្ត​អគ្គិសនី ក៏ដូចជា​ព្យាយាម​បង្កើត​ម៉ាកយីហោ​ផ្សេងៗ​ជាមួយ​នឹង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ផង​ដែរ។

ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​ខាងលើ​បាន​សន្យា​ថា នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​តំបូង​បង្អស់​របស់​ខ្លួន​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៤ ស្របពេល​កាលពី​ដើមឆ្នាំ Xiaomi ចាប់ផ្ដើម​សាងសង់​រោងចក្រ​រថយន្ត​តំបូង​នៅ​ទីក្រុង​ប៉េកាំង។

សូមជម្រាបដែរ​ថា មូលហេតុ​ដែល Xiaomi ចាំបាច់​ត្រូវ​រក​ដៃគូ​ផ្នែក​ផលិត​រថយន្ត​ ដោយសារ​ពួកគេ​មិនទាន់​មាន​អាជ្ញាប័ណ្ណ​សម្រាប់​ផលិត​រថយន្ត​ដោយ​ខ្លួនឯង​នៅឡើយ ហើយ​ការ​ស្នើសុំសិទ្ធ​ត្រូវ​បាន​ពន្យារពេល​ដោយ​បញ្ហា​មួយចំនួន។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Bloomberg៕