ក្រៅពីតាមដានបេក្ខជនប្រឡងពានរង្វាន់កម្មវិធី Cambodia Idol រដូវកាលទី ៤ ឆ្នាំ២០២២នេះ មហាជនតាមបណ្តាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍មកលើមហាសេដ្ឋីវ័យក្មេង អង្គុយទស្សនាផ្ទាល់ ក្នុងស្ទូឌីយោ ទូរទស្សន៏ហង្សមាស អ៊ីអន សែនសុខ នាយប់ថ្ងៃទី២៨ សីហានេះ។
មហាសេដ្ឋីវ័យក្មេងរូបនោះ គឺអ្នកឧកញ៉ា សំអាង វឌ្ឍនៈ កូនប្រុសតែម្នាក់របស់ម្ចាស់អគារវឌ្ឍនៈ អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប។
តាមការបង្ហើបពីប្រភពស្និទ្ធស្នានឹងក្រុមហ៊ុន វឌ្ឍនៈ បានឲ្យដឹងថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បច្ចុប្បន្នគឺនៅលីវ ដែលទើបតែទទួលបរិញ្ញាបត្រជាន់ខ្ពស់ (Master) ផ្នែកវិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រង ពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងបានសិក្សាស្រាវជ្រាវផ្នែកអាជីវកម្មធនាគារ នៅធនាគារ Allied Irish ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០០៥។
អ្នកឧកញ៉ា ជាសហស្ថាបនិក និងភាគទុនិករបស់ ធនាគារ វឌ្ឍនៈ តាំងពីឆ្នាំ២០០២, ជាសហស្ថាបនិក ភាគទុនិក និងជាអភិបាលនៃក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ កាពីតាល លីមីធីត, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក ៕