កាន់តែជោគជ័យ ដង្ខៅ ដីឡូតិ៍ ឈូស​ឆាយ​ ​សែន​បើក​គម្រោង​ទី​៤​ លើ​ផ្ទៃដី ​៥​ហិតាបន្ថែម​ទៀត

សង្គម​ និង​សេដ្ឋកិច្ច

ស្រប​ពេល​​កំពុង​ជោគជ័យ​ជា​បន្តបន្ទាប់​ដោយ​ទទួល​បាន​ការ​គាំទ្រ​និង​ផ្ដល់​ទំនុក​ចិត្ត​សម្រាប់​អតិថិជន​របស់​ខ្លួន​លើ​គម្រោង​លក់​ដីឡូតិ៍​រាប់​សិប​ហិតា​នោះ​ពេល​នេះ ដង្ខៅ ដីឡូតិ៍ ដែល​មាន​លោក គល់ តុលា ជា​ថៅកែ​បាន​ប្រកាស​ចាប់​ផ្តើម​ឈូស​ឆាយ​ ធ្វើ​ពិធី​សែន​បើក​គម្រោង​ទី​៤​លើ​ផ្ទៃដី​ ៥ហិតា នៅ​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ គល់ តុលា បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ ​គម្រោង​ទី​៤​លើ​ផ្ទៃ​ដី​ចំនួន​ ៥ហិតា នេះ​បាន​ចាប់​ផ្តើម​ឈូស​ឆាយ​និង​សែន​បើក​ដំណើរ​ការ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃទី​ ១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៣​ ត្រង់​ចំណុច​គីឡូ​ម៉ែត្រ​លេខ​៥៨​ ក្នុង​ភូមិ ដំណាក់​ត្រាច ឃុំ ទួល​អំពិល ស្រុក ប​សែត ខេត្ត​កំពង់ស្ពឺ។លោក​បន្ត​ថា​ទីតាំង​ដី​គម្រោង​ទី​៤​នេះ​ គឺ​មាន​ចំណាយ​ពី​ថ្នល់ជាតិ​ត្រឹមតែ​១​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​នឹង​ចុះ​ទៅ​ដល់​តែ​ម្តង​។

https://www.facebook.com/thepoptimes/videos/485526029017319/

លោក គល់ តុលា បាន​ឲ្យ​ដឹង​ថា គ្រប់​គម្រោង​ដីឡូតិ៍​របស់​ខ្លួន​នីមួយៗ​ គឺ​ទទួល​បាន​ការ​គាំទ្រ​ហើយ​មាន​ទំនុក​ចិត្ត​ខ្លាំង​ចំពោះ​អតិថិជន​ដែល​បាន​មក​ទិញ​ដីឡូតិ៍​នៅ​ក្នុង​គម្រោង​របស់​លោក​ដើម្បី​សាង​ផ្ទះ​ ឬ​ទុក​លក់​យក​ចំណេញ​បន្ត​ព្រោះ​គម្រោង​ទាំងអស់​គឺ​ស្ថិត​នៅ​លើ​ផ្ទៃដី​មាន​ទីតាំង​ល្អ​និង​មាន​សក្ដានុពល​ដោយសារ​តែ​រាល់​ការ​វិនិយោគ​គឺ​លោក​គិត​ពី​អតិថិជន​ជា​ចម្បង​។

លោកបន្ថែមថាជាក់ស្តែងដូចគម្រោងជាង៤០ហិតាដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤១ក្នុងភូមិព្រីងទឹក ឃុំ​រកាកោះ ស្រុក​គងពិសី កំពង់​ស្ពឺ​បន្ទាប់​ពី​ប្រកាស​បើក​លក់​ភ្លាម​ គឺ​ទទួល​បាន​ការ​ចាប់អារម្មណ៍​នឹង​គាំទ្រ​ច្រើន​ពី​អតិថិជន​ព្រោះ​តែ​ក្រុម​បាន​ផ្ដល់​ទំនុក​ចិត្ត​ជូន​ពូក​គាត់​ដោយ​ហេតុ​ថា​នៅ​ក្នុង​ទីតាំង​នោះ​ក៏​មាន​បង្កើត​ឲ្យ​មាន​រោងចក្រ​ចំនួន​ ៣​ ដោយ​ក្នុង​នោះ​មាន​៖ រោងចក្រ ​កែច្នៃ​ផលិតផល​វិច​ខ្ចប់ រោងចក្រ​កាត់ដេរ រោងចក្រ​ផលិត​កាបូប​ រួម​នឹង​គម្រោង​សាងសង់​ផ្ទះល្វែង​ចាប់​ពី​តម្លៃ​១៨០០០ដុល្លារ​ ចុះក្រោម​ផង​ដែរ​៕